ព័ត៌មានជាតិ
សមាគមស្វាយចន្ទី ប្រកាសឱ្យកសិករ ហាលគ្រាប់ចន្ទីទុក ចំពេលតម្លៃកំពុងធ្លាក់ចុះ
សមាគមស្វាយចន្ទីកម្ពុជា (សសក) បានអំពាវនាវឱ្យសមាជិករបស់ខ្លួន ផ្អាកលក់គ្រាប់ចន្ទីជាបណ្ដោះអាសន្នស្របពេលដែលតម្លៃកំពុងធ្លាក់ចុះ ខណៈបាតុភូតអែលនីណូ បានបង្ករជាផលប៉ះពាល់យ៉ាងខ្លាំងលើផលិតកម្មស្វាយចន្ទីក្នុងប្រទេសកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ នេះថា តម្លៃគ្រាប់ស្វាយចន្ទីបច្ចុប្បន្នធ្លាក់មកនៅត្រឹម ៤.៣០០ រៀល ក្នុង១គីឡូ ដែលសមាគមចាត់ទុកថាជាតម្លៃទាប។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា ដោយសារការអូសបន្លាយកម្តៅជាង ៤០អង្សា ធ្វើឱ្យស្វាយចន្ទីគាំងផ្កាមិនចេញក្តឹប និងផ្កាក្រៀមខូចជាបណ្តើរៗ។
សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍កាលពីដើមខែមករា ២០២៤ ថាទិន្នផលស្វាយចន្ទី នាឆ្នាំ ២០២៤នេះ នឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ ២០២៣។ បើទោះបីជាទិន្នផល កំពុងធ្លាក់ចុះក្តី តម្លៃគ្រាប់ស្វាយចន្ទីឆៅបែរជាធ្លាក់ចុះយ៉ាងគំហុក ដែលមិនសមទាល់តែសោះ។
សមាគមស្វាយចន្ទីកម្ពុជា បាននឹងកំពុងណែរនាំ សមាជិករបស់ខ្លួនឱ្យហាលគ្រាប់ទុករងចាំតម្លៃប្រសើឡើងនៅខែកក្កដា ឬខែកញ្ញា។
លោក អួន ស៊ីឡុតថ្លែងថា៖ «ហាលគ្រាប់ទុកបើមានលទ្ធភាព កុំឲ្យឈ្មួញបរទេសបានចិត្ត ចន្ទីខូចច្រើនណាស់ឆ្នាំនេះ មិនគួរធ្លាក់ថ្លៃទេ! អ្នកមានលទ្ធភាពគួរហាលទុក កុំលក់ប្រជែងជាមួយកសិករតូចតាច រើសក្រុមហ៊ុនល្អ សម្រាំងគុណភាពគ្រាប់»។
ទិន្នន័យខែមករា ២០២៤ នេះបញ្ជាក់ថា កម្ពុជាបាននាំគ្រាប់ចន្ទីឆៅទៅវៀតណាម កើនឡើង៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោកអួន ស៊ីឡុត បញ្ជាក់ថា ការកើនឡើងការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមនេះ មិនមែនជាគ្រាប់ចន្ទីក្នុងឆ្នាំ ២០២៤នោះទេ ដ្បិតរដូវប្រមូលផលចន្ទីនៅកម្ពុជាគឺពាក់កណ្តាលខែកុម្ភៈ។ ការធ្លាក់ទិន្នផលស្វាយចន្ទីនៅកម្ពុជា អាចបង្កើនតម្លៃគ្រាប់កែច្នៃលើទីផ្សារអន្តរជាតិនាឆ្នាំ២០២៤នេះ។
ដើម្បីរក្សាតម្លៃស្វាយចន្ទីឱ្យមានស្ថេរភាព សមាគមស្វាយចន្ទីកម្ពុជាបានបញ្ចុះបញ្ចូលសមាជិករបស់ខ្លួន និងកសិករដទៃឱ្យបន្ថយ និងរក្សារចម្ការត្រឹម ៥០០ ០០០ហិកតា សម្រាប់តែផ្គត់ផ្គង់ការកែច្នៃក្នុងស្រុក ដែលអាចត្រូវការ ៣០ រោងចក្របន្ថែមទៀត បច្ចុប្បន្នកម្ពុជាមាន រោងចក្រធុនមធ្យមចំនួន ៧។
សមាគមស្វាយចន្ទីកម្ពុជា នឹងធ្វើទស្សនកិច្ចផ្លូវការនៅអាហ្វ្រិកខាងលិចនាពាក់កណ្តាលខែមីនានេះ ដើម្បីចូលរួមជាមួយបណ្តារប្រទេសផលិតគ្រាប់ចន្ទីឆៅ។
សម្ព័ន្ធភាពអ្នកដាំចន្ទីអាហ្វ្រិក នៅទីក្រុងអាក្រា ប្រទេសហ្កាណា ស្វាគមន៍ចំពោះទស្សនកិច្ចនេះ និងរីករាយចំពោះសហប្រតិបត្តិការលើជំនួញស្វាយចន្ទី។ ប្រធានបទមួយចំនួននឹងត្រូវលើកឡើង ក្នុងជំនួបក្រៅផ្លូវការ ស្តីពីការប្រែប្រួលអាកាសធាតុ និងការថយចុះផលិតកម្មស្វាយចន្ទី៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»