ព័ត៌មានជាតិ
ក្រសួងការងារ តម្រូវឱ្យម្ចាស់រោងចក្រធ្វើស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធស្វ័យប្រវត្ដិកម្ម ២ លើក ក្នុង ១ ឆ្នាំ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៥ មីនា នេះថា ក្រសួង តម្រូវឱ្យ ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស មានកាតព្វកិច្ចស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធស្វ័យប្រវត្ដិកម្ម ចំនួន ២ លើក ក្នុង ១ ឆ្នាំ គឺ លើកទី ១ ឱ្យបានមុនដំណាច់ខែមិថុនា និង លើកទី ២ ឱ្យបានមុនដំណាច់ខែធ្នូ នៃឆ្នាំនីមួយៗ តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh/។

លោកបានបន្តថា ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ក៏ត្រូវធ្វើការកែតម្រូវនូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យការងារឱ្យបានត្រឹមត្រូវ ដែលមានក្នុងរបកគំហើញ ចំណុចមិនត្រឹមត្រូវដោយប្រព័ន្ធស្វ័យអធិការកិច្ចការងារ មុនពេលអធិការការងារចុះត្រួតពិនិត្យ។
លោកបានបន្តទៀតថា ក្រសួងការងារ បាននិងកំពុងដាក់អនុវត្តនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (SICMS) ដើម្បីបង្កើតវប្បធម៌អនុលោមភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន។ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តច្បាប់ជាប្រចាំនៅកម្រិតសហគ្រាស គ្រឹះស្ថាន ដោយតម្រូវឱ្យម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន ធ្វើការត្រួតពិនិត្យដោយខ្លួនឯងជាមុននូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

លោក កត្តា អ៊ន បានពន្យល់ថា ការដាក់អនុវត្តនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (SICMS) នេះ ដោយសារកន្លងមកក្រសួងមើលឃើញពីភាពពិបាកក្នុងការប្រកាសឱ្យនិយោជិតមកទទួលរបបស្វ័យប្រកាសដែលក្រសួងធ្លាប់ប្រកាសដាក់អនុវត្តកន្លងមក ហើយរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម គឺជាផ្នែកមួយ នៃការធ្វើទំនើបកម្មរដ្ឋបាល សាធារណៈក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ ដែលបានផ្ដល់ភាពងាយស្រួល ក៏ដូចជាអត្ថប្រយោជន៍ច្រើនដល់សហគ្រាស គ្រឹះស្ថាន ជាអាទិ៍ តាមរយៈការតភ្ជាប់បណ្ដាញជាមួយនឹងសេវាសាធារណៈក្នុងវិស័យការងារ ដែលជាប្រព័ន្ធ “ផ្លាស់ប្ដូរទិន្នន័យ” អាចកាត់បន្ថយការរៀបចំឯកសារមិនចាំបាច់មានស្រាប់ក្នុងប្រព័ន្ធ។
លើសពីនេះទៀត ប្រព័ន្ធនេះ ផ្តល់ភាពងាយស្រួលក្នុងការស្វែងយល់ ជាពិសេសប្រព័ន្ធនេះមានមុខងារផ្ដល់ “ប្រឹក្សា” បង្ហាញសេចក្ដីពន្យល់ និងមាត្រាយោង។ ជាប្រព័ន្ធ “ស្វ័យអធិការ” ដោយសាមីរោងចក្រ សហគ្រាស អាចធ្វើស្វ័យអធិការជាមុនក្នុងអំឡុងឆមាសដែលបានកំណត់ និងអាចកែតម្រូវឱ្យអនុលោមភាពការងាររបស់ខ្លួនតាមរយៈរបកគំហើញចំណុចមិនត្រឹមត្រូវដោយប្រព័ន្ធស្វ័យអធិការកិច្ចការងារ សំដៅបង្កើតវប្បធម៌អនុលោមភាពការងារ និងធានានូវការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករ-និយោជិត៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ