កីឡា
បឹងកេតនិងវិសាខាធ្វើការធ្ងន់ ជើងទី១ពានសម្តេចតេជោវគ្គ៤ក្រុម
ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយ បឹងកេត និងវិសាខា ត្រូវធ្វើការងារធ្ងន់ក្នុងនាមម្ចាស់ផ្ទះ។

បឹងកេត ជួបព្រះខ័នរាជស្វាយរៀងកំពុង នឹងជួបការលំបាកខ្លាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជួបគ្នា៥លើកចុងក្រោយ បឹងកេត ឈ្នះ១ ស្មើ២ និងចាញ់២ ខណៈក្រុមព្រះខ័នរាងស្វាយរៀង ឈ្នះ២ ស្មើ២ ចាញ់១។ ទម្រង់លេងបច្ចុប្បន្នរបស់បឹងកេតហាក់ល្អប្រសើរវិញ បន្ទាប់ពីផ្លាស់ប្តូរគ្រូ។ ទោះបីជាយ៉ាងណា ពួកគេអស់ឱកាសប្រជែងពានរង្វាន់លីគកម្ពុជាក្នុងរដូវកាលនេះហើយ ដោយសារមានគម្លាតពិន្ទុដាច់ឆ្ងាយនឹងព្រះខ័នរាជស្វាយរៀង។
ក្រុមព្រះខ័នរាជស្វាយរៀង កំពុងធ្វើបានល្អមែនទែន ដោយកំពុងឈរលេខ១ ក្នុងតារាងពិន្ទុ ខេមបូឌានព្រីមៀរលីគ។ ក្រុមទាំងមូលកំពុងបង្ហាញសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍ ទាំងកីឡាករកម្ពុជា និងបរទេស។ ក្រុមនេះត្រូវបានមហាជនគិតថា អាចនឹងក្តោបយកពានរង្វាន់ធំទាំងពីរក្នុងរដូវកាលនេះ។

៥ប្រកួតចុងក្រោយរបស់ក្រុមទាំង២គឺធ្វើបានល្អដូចគ្នា។ បឹងកេតបានឈ្នះ៤ និងចាញ់១ មុនឡើងមកដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ។ ពួកគេបានទម្លាក់ក្រុម អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផលសរុបពីរជើង ៨-៤។ ចំណែកព្រះខ័នរាជស្វាយរៀង ៥ប្រកួតចុងក្រោយ ឈ្នះទាំង៥។ នៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេចតេជោ ពួកគេបានយកឈ្នះ ណាហ្គាវើដ៏ ទាំងពីរជើង ១០-១។

វិសាខា ពិតជាពិបាកក្នុងការយកជ័យជម្នះលើក្រុមភ្នំពេញក្រោនណាស់ក្នុងរដូវកាលនេះ។ ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ វិសាខា បានត្រឹមស្មើ១ និងចាញ់៤ ប៉ុន្តែភ្នំពេញបានយកឈ្នះ៤ និងស្មើ១ ដោយមិនចាញ់វិសាខាសោះ។
ការសប្ដាហ៍មុនពានរង្វាន់ខេមបូឌានព្រីមៀរលីគ ភ្នំពេញក្រោន បានយកឈ្នះ វិសាខា ៣-១ នៅកីឡដ្ឋានព្រីនស៍ដែលជាកន្លែងពួកគេត្រូវជួបគ្នានៅថ្ងៃពុធ ទី៦ ខែមីនា នេះទៀត។ វិសាខានៅមានឱកាសតិចតូចក្នុងការប្រជែងជើងឯកលីគបាល់ទាត់កំពូលកម្ពុជា។ ប្រសិនបើធ្វើមិនបានល្អក្នុងពានរង្វាន់សម្តេចតេជោទៀត វិសាខា ប្រឈមនឹងអត់ពានសម្រាប់រដូវកាលនេះ៕

អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត