Connect with us

ព័ត៌មានជាតិ

​តម្លៃផ្លែស្វាយកែវរមៀតធ្លាក់ចុះ​ នារដូវប្រមូលផល​លើកទី២​

បានផុស

នៅ

កសិករដាំស្វាយ​បានលើកឡើងថា តម្លៃផ្លែស្វាយកែវរមៀតខុសរដូវដែលប្រមូលផលលើកទី២ បានធ្លាក់ចុះ​ខ្លាំង ដែលអាចនឹងធ្វើឱ្យកសិករខាតបង់។

​លោក ម៉ាត់ ដៃនី កសិករដាំស្វាយកែវររមៀត ​នៅស្រុកសន្ទុក ខេត្តកំពង់ធំ បានឱ្យដឹងថា ពីមុនលោកលក់ស្វាយកែវរមៀតបាន ១.០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈបច្ចុប្បន្ន ​តម្លៃស្វាយកែវរមៀត​បាន​ធ្លាក់ចុះ​បន្ទាប់ពីបុណ្យចូលឆ្នាំចិនហើយ មកនៅខ្ទង់ ៣០០ រៀល ក្នុងមួយគីឡូក្រាម ដែលលោក​អះអាង​ថា ជាតម្លៃធ្វើឱ្យកសិករខាត។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡេង សុខលី អ្នកដាំស្វាយនៅខេត្តកំពង់ស្ពឺ ​បានប្រាប់ដែរថា ​តម្លៃស្វាយបានធ្លាក់មកនៅ ៣៥០ ​រៀល ក្នុងមួយគីឡូក្រាម ​លោកថា កសិករអាចលក់ចំណេញបានលុះត្រាតែ ៧០០ ទៅ ១០០០ រៀលទើបចំណេញ សម្រាប់ស្វាយខុសរដូវនេះ។

លោក ឡេង សុខលីប្រាប់ថា មូលហេតុតម្លៃស្វាយកែវវមៀតធ្លាក់ចុះ ដោយសារសម្បូរស្វាយ កសិករសម្រុកប្រមូលផលច្រើន ​ដែលជាហេតុផលធ្វើឱ្យឈ្មួញទម្លាក់តម្លៃ។​

​ឆ្លើយតបនឹងបញ្ហានេះ ​លោក ឃឹម ហ្វីណង់ អ្នកនាពាក្យក្រសួង កសិកម្ម​រុក្ខា ប្រមាញ់ និងនេសាទ ​បានឱ្យដឹងនៅថ្ងៃទី ០៥ ​ខែមីនា ឆ្នាំ ២០២៤ នេះថា រាល់ការផលិតរបស់​កម្ពុជាមាន​គោលដៅ​សម្រាប់​ការនាំចេញ រហូតមកដល់ពេលនេះ ទីផ្សារ​នាំចេញ​ស្វាយរបស់កម្ពុជានៅ​មានចំនួន​កំណត់នៅឡើយ។

លោកថា នៅពេលដែល​ការប្រមូល​ផលទន្ទឹមគ្នា និងតម្រូវការស្រូប​ទាញ​មិន​គ្រប់​គ្រាន់ ការធ្លាក់​ចុះ​តម្លៃវា​គឺជាគោល​ការណ៍​នៃ​សេដ្ឋកិច្ចទីផ្សារ ដោយសារតម្រូវការមិន​អាចផ្គត់​ផ្គង់​បាន។ ក្រសួង​កសិកម្ម​ក៏​បានខិតខំបើក​ច្រករក​ទីផ្សារ​នាំចេញស្វាយស្រស់ផងដែរ ប៉ុន្តែត្រូវការ​ពេលវេលា។

លោក ចាន់ សុផល អ្នវិភាគសេដ្ឋកិច្ច បានឱ្យដឹងថា ដំណាំ​ស្វាយ​នៅ​កម្ពុជា​ មាន​ចំនួន​លេីស​តម្រូវ​ការ​ខ្លាំង​ណាស់​។ វា​ជា​ដំណាំ​ងាយ​ដាំ​ ដែល​ភាគច្រើន​ដាំ​តាម​គ្នា​ ដេីម្បី​ដាក់​ជា​ដំណាំ​អ្វី​មួយ​នៅ​លេី​ដី​ចម្ការ​ធំៗ។

លោកថា នៅ​លេី​ពិភពលោក​ទាំង​មូល​ មាន​ពាណិជ្ជកម្ម​ស្វាយ​ចំនួន​ មិន​ដល់​ ២ លាន​តោនទេ​​ ក្នុង​មួយ​ឆ្នាំ​។ រីឯ​ផ្លែ​ស្វាយ​នៅ​ប្រទេស​កម្ពុជា​ មាន​ដល់​ទៅ​ ជាង​ ២ លាន​តោន​ ទៅ​ហេីយ​ (150,000 ហិកតា​ x 15 តោន​)។

ប្រសិនបើ​តម្រូវ​ការ​ផ្លែ​ស្វាយ​នៅ​លេី​ពិភពលោក​កេីន​ឡើង​ ១០%​ មាន​ន័យ​ថា​ ផ្លែ​ស្វាយ​នៅ​កម្ពុជា​ នៅ​តែ​លេី​ស​កំណេីន​តម្រូវ​ការ​ពិភពលោក​ ប្រហែល​ ១០ ដង។

យោងតាមរបាយការណ៍របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជានាំចេញផ្លែស្វាយស្រស់ជាង ១៦ ម៉ឺនតោន (១៦១ ៩២៤) ថយចុះ 0.៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ចំណែកដំណាប់ស្វាយនាំចេញ​ចំនួនជិត ៣ ម៉ឺនតោន (២៧ ៣៨៧) កើនឡើង ៤៨ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ១៤ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម