Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោក ពូទីន ថា អ៊ុយក្រែន ជារបស់ រុស្ស៊ី

បានផុស

នៅ

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីកាលពីថ្ងៃចន្ទបាននិយាយមិនសំចៃមាត់ថា អ៊ុយក្រែនជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយអ្វីដែលជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីគួរតែវិលត្រលប់មកកាន់ទឹកដីកំណើតវិញ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន រូបនេះបានលើកឡើទៀតថា រុស្ស៊ីនឹងមិនពន្លែងដៃនូវអ្វីដែលខ្លួនចាត់ទុកថាជា “ប្រតិបត្តិការយោធាពិសេស” នោះទេ ដរាបណាអ៊ុយក្រែនមិនព្រមលើកទង់ ស និងទម្លាក់អាវុធសុំចុះចាញ់ ។

ស្របពេលជាមួយគ្នានេះ លោក Medvedev ក៏បានទាត់ចោលកិច្ចចរចារកសន្តិភាពជាមួយថ្នាក់ដឹកនាំរបស់អ៊ុយក្រែននាពេលបច្ចុប្បន្ននេះផងដែរ ហើយលោកថែមទាំង​បានបញ្ជាក់​ថា ប្រសិនបើរដ្ឋាភិបាល​អ៊ុយក្រែន​នា​ពេល​អនាគតរូបណា ​ដែល​ចង់​​ចរចារកសន្តិភាពជាមួយរុស្ស៊ីនោះ ​ត្រូវតែ​ទទួល​ស្គាល់នូវការពិត​ថ្មីនៅពេលឥឡូវនេះជាមុនសិន ។

អតីតប្រធានាធិបតីរុស្ស៊ីចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ រូបនេះអះអាងទៀតថា “មានអតីតមេដឹកនាំអ៊ុយក្រែនមួយរូបបាននិយាយនៅចំណុចមួយថា អ៊ុយក្រែនមិនមែនជារុស្ស៊ីឡើយ ប៉ុន្តែគំនិត​នោះហាកដូចជាជាបាត់​ខ្លួនជារៀងរហូតហើយ ដោយសារតែអ៊ុយក្រែនជារបស់រុស្ស៊ីយ៉ាងច្បាស់ក្រឡែត ហើយអ្វីដែលជាប្រវត្តិសាស្ត្ររបស់រុស្ស៊ី គួរតែវិលមករកម្ចាស់ដើមវិញ” ។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានប្រតិកម្មភ្លាមៗពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវនោះទេ ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានចោទប្រកាន់លោក Medvedev និងមន្ត្រីកំពូលរបស់រុស្ស៊ីជាច្រើនរូបទៀតថា បានច្បាំងដណ្តើមយកទឹកដីអ៊ុយក្រដោយខុសច្បាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លេចធ្លាយសារសំឡេងប្រជុំសម្ងាត់របស់ទ័ព អាល្លឺម៉ង និយាយពីរឿងផ្ដល់ មីស៊ីលឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម