Connect with us

ព័ត៌មានអន្ដរជាតិ

Hacker កូរ៉េខាងជើង លួចចូលក្រុមហ៊ុនផលិតបន្ទះឈីប កូរ៉េខាងត្បូង

បានផុស

នៅ

ក្រុម Hacker កូរ៉េខាងជើងកាលពីពេលថ្មីៗនេះបានលួចចូលទៅក្នុងក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបរបស់កូរ៉េខាងត្បូងយ៉ាងហោចណាស់ ២ ក្រុមហ៊ុន ខណៈដែលប្រទេសនេះកំពុងរិះរកបច្ចេកវិទ្យាផលិតបន្ទះឈីបផ្ទាល់ខ្លួនដាក់ក្នុងកម្មវិធីអាវុធ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី៥ ខែ​មីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង (NIS) បាននិយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូងគឺជាផ្ទាំងស៊ីបដ៏សំខាន់របស់ពួក Hacker កូរ៉េខាងជើង តាំងតែពីចុងឆ្នាំមុនមកម្ល៉េះ ហើយបានអំពាវនាវឲ្យមានការការពាសន្តិសុខតាមអ៊ីនធឺណិតកាន់តែតឹងរ៉ឹងជាងមុន ។

ក្នុងការលួចនេះដែរ ពួក Hacker បានប្រើបច្ចេកទេស ក៏ដូចជាកម្មវិធីសុវត្ថិភាពមួយដែលធ្វើឲ្យវាពិបាកក្នុងការរកឃើញ និងចាប់សញ្ញាបាន បន្ទាប់ពីជ្រៀតចូលក្នុងម៉ាស៊ីនមេរបស់ក្រុមហ៊ុន ២ នៅក្នុងខែធ្នូ និងខែកុម្ភៈ ហើយបានលួចគំរូរចនាផលិតផល និងរូបថតនៃគ្រឿងបរិក្ខាររបស់ក្រុមហ៊ុនផលិតបន្ទះឈីប ។

NIS ជឿជាក់ថា កូរ៉េខាងជើងប្រហែលជាកំពុងរៀបចំផលិតឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួន នៅពេលដែលប្រឈមមុខក្នុងការបញ្ជាទិញ ដោយសារតែជាប់ទណ្ឌកម្ម ជាពិសេសពាក់ព័ន្ធនឹងបន្ទះឈីបសម្រាប់ដាក់ក្នុងកម្មវិធីអាវុធរបស់ខ្លួន រួមទាំងផ្កាយរណប និងមីស៊ីលផងដែរ ។

ទាក់ទិននឹងហេតុការណ៍នេះក៏ជាការព្រមានដល់ក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មផលិតបន្ទះឈីបឲ្យមានការប្រុងប្រយ័ត្នចំពោះការវាយប្រហារតាមអ៊ីនធឺណិត ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារចារកម្មមិនបានបញ្ចេញឈ្មោះក្រុមហ៊ុនដែលត្រូវបានលួចចូលនោះទេ ប៉ុន្តែផ្ដល់ពត៌មានថា ក្រុម Hacker កូរ៉េខាងជើងមិនអាចទាញយកសមត្ថភាពផលិតណាមួយឡើយ ។

ទន្ទឹមនោះ ការលួចនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមានកូរ៉េខាងជើងថា អាចបង្ករឿងរ៉ាវដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតសភាខែមេសាខាងមុខ ដោយសារតែកាលពីខែមុន ក៏មានការលួចចូលគណនីអ៊ីម៉ែលរបស់ជំនួយការលោកប្រធានាធិបតី Yoon ផងដែរ ។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងតែងតែបដិសេធរាល់ការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប៉ុន្តែទីក្រុងសេអ៊ូលបានព្រមានពួក Hacker កូរ៉េខាងជើងចំពោះការលួចលុយជាច្រើន ដូចជា រូបិយប័ណ្ណគ្រីបតូ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលតាមការប៉ាន់ប្រមាណ បានលួចប្រាក់ចំនួន ៣ ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៦ មក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម