ព័ត៌មានជាតិ
មន្ត្រីកសិកម្ម៖ បុគ្គលមួយចំនួនអាត្មានិយមព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ០៥ ខែមីនានេះថា បណ្ដាញសង្គមមួយចំនួនបានយកបញ្ហាកសិកម្ម និងបញ្ហាសង្គម យកមកផុសផ្សព្វផ្សាយដោយមិនខ្វល់ពីការជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។
លោក ឃឹម ហ្វីណង់បានចោទឡើងជាសំនួរថា តើបងប្អូនប៉ុន្មាននាក់ដែលបានឃើញការផុសមួយនេះ? មានមនុស្សប្រហែល៣ម៉ឺននាក់ បានចែករំលែករូបភាពមួយនេះ និងជិត១០ម៉ឺននាក់ ដែលបានចុចLikes។
លោកប្រមាណថា អាចមានមនុស្សរហូតដល់ខ្ទង់លាននាក់ ដែលបានឃើញរួចហើយក៏គិតថាវាគ្រាន់តែជាបញ្ហាមួយនៅក្នុងសង្គម បានត្រឹមតែមើលហើយក៏អូសរំលង។
លោក ឃឹម ហ្វីណង់ក៏បានចោទសួរបន្តថា តើមានមនុស្សប៉ុន្មាននាក់ ដែលបានក្លាយជាឧបករណ៍របស់ក្រុមពួកអ្នកបង្កើតមាតិកាព័ត៌មានដើម្បីឱ្យគេចុច Likes និងShares និងគ្រាន់តែដើម្បីយក Views និងប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ និងការជះឥទ្ធិពលជាអវិជ្ជមានដល់សង្គមជាតិ? ប្រសិនបើពេលថ្មីៗនេះអ្នកបានចុច LikesនិងSharesរូបភាព ដែលច្រើនមានគូសរង្វង់មូលព៌ណក្រហមពីលើ និងមានសញ្ញាទ្រុងជ្រូក(Hashtag#)ចម្លែកៗ អ្នកប្រហែលជាជនរងគ្រោះដោយមិនដឹងខ្លួននៃការផ្សព្វផ្សាយក្នុងគោលបំណងបែបនេះហើយ។
បើតាមន្ត្រីនាំពាក្យក្រសួងកសិកម្មរូបនេះ បញ្ជាក់ថា ផេកនេះគ្រាន់តែជាឧទាហរណ៍ជាក់ស្តែងមួយតែប៉ុណ្ណោះ នៅមានករណីស្រដៀងគ្នានេះផ្សេងៗទៀត ដែលបានយកកសិកម្ម និងបញ្ហាសង្គមនានា មកធ្វើជាចំណុចទាក់ទាញចំណាប់អារម្មណ៍ ក្នុងគោលបំណងគ្រាន់តែដើម្បីប្រជាប្រិយភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ តួយ៉ាង ដូចជាករណីផ្សព្វផ្សាយរូបភាពធ្វើឱ្យមានការភ័ន្តច្រលំថាជាបឹងទន្លសាបទាំងមូល នៃការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់នៅតំបន់កន្លុកបាយក្អែក នៅឃុំផាត់សណ្តាយកាលពីពេលថ្មីៗនេះជាដើម។
មន្ត្រីអ្នកនាំពាក្យរូបនេះ ទទួលស្គាល់ថា វិស័យកសិកម្មគ្មានបញ្ហានោះទេ ហើយក៏ទទួលស្គាល់ថានៅមានរឿងជាច្រើននៅក្នុងវិស័យមួយនេះ ដែលទាមទារឱ្យមានការចូលរួមឱ្យបានទូលំទូលាយ ឈឺឆ្អាល និងជួយដោះស្រាយទាំងអស់គ្នាដែរ តែទង្វើបែបនេះមិនមែនជាការចូលរួមឡើយ។
លោក ឃឹម ហ្វីណង់បញ្ចាក់ថា វាពិតជាគួរឱ្យសោកស្តាយ ក្នុងខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែព្យាយាមដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករយ៉ាងសស្រាក់ស្រាំស្ទើរគ្មានលោះពេលសូម្បីតែមួយថ្ងៃ តែបែរជាមានមនុស្សមួយក្រុមតូចព្យាយាមធ្វើរឿងបែបនេះ បង្កភាពចលាចលមិនចាំបាច់នៅក្នុងសង្គម ដើម្បីកេងយកផលចំណេញផ្ទាល់ខ្លួនយ៉ាងអាត្មានិយមទៅវិញ។
សង្ឃឹមថា ករណីមួយនេះនឹងក្រើនរំលឹកដល់បងប្អូនសាធារណៈជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ថ្លឹងថ្លែង និងរង់ចាំផ្ទៀងផ្ទាត់ជាមុនសិន មុននឹងធ្វើការវិនិច្ឆ័យ ឬចែករំលែកព័ត៌មានល្បីណាមួយនៅលើបណ្តាញសង្គម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព