សន្តិសុខសង្គម
ចាប់ខ្លួនស្ត្រីម្នាក់ ក្រោយរត់គេចលាក់ខ្លួនជាង ១ ឆ្នាំ
កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនស្ត្រីម្នាក់ក្រោយបង្ហាញមុខពីការរត់គេចលាក់ខ្លួនជាង ១ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ ការឈានដល់ការចាប់ខ្លួនស្ត្រីខាងលើត្រូវបានសមត្ថកិច្ចអនុវត្តច្បាប់អះអាងថា ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ៥៥៤តព្រ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ របស់លោក គឹម ហេង ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង។

យោងតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត ដែលបានកាត់ក្ដីកំបាំងមុខបានសម្រេចផ្ដន្ទាទោសពិរុទ្ធជនរូបនេះរយៈពេល២ឆ្នាំ ៦ខែ ក្រោមបទចោទថាបានជូញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ត្រីរូបនេះបានប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង។ ផ្អែកតាមរបាយការណ៍របស់មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងបន្ថែមថា ពិរុទ្ធជនរូបនេះឈ្មោះ សួង អូន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង។
ទន្ទឹមនេះ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងអំពីអង្គហេតុថា សមត្ថកិច្ចបានចុះបង្ក្រាបក្រុមបក្សពួកស្ត្រីរូបនេះ ពេលកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀន តែស្ត្រីឈ្មោះ សួង អូន នេះបានរត់គេចខ្លួនផុតរហូតមកតែមកដល់ពេលនេះស្ត្រីរូបនេះ ទើបតែបានបង្ហាញមុខក៏ត្រូវចាប់ខ្លួនតាមដីកាតុលាការដែលមានក្នុងដៃសមត្ថកិច្ចស្រាប់តែម្ដង។

ក្រោយចាប់ខ្លួនស្ត្រីរូបនេះ ត្រូវបានចៅក្រមជំនុំជម្រះកាត់ក្ដីកំបាំងមុខសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ដោយគិតចាប់ពីថ្ងៃចាប់ខ្លួន។ ពេលនេះសមត្ថកិច្ចជំនាញបាននាំខ្លួនពិរុទ្ធជនរូបនេះទៅប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងខេត្ត រួចរាល់ហើយ មុននិងបន្តនាំខ្លួនទៅមន្ទីរឃុំឃាំង ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?