ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូទី ដាក់ផ្ទាំងស៊ីបលើនាវា អ៊ីស្រាអែល នៅសមុទ្រអារ៉ាប់
អ្នកនាំពាក្យក្រុមហ៊ូទីលោក Yahya Sarea បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ូទីដែលជាចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលនៅក្នុងប្រទេសយេម៉ែនបានកំណត់គោលដៅលើនាវាអ៊ីស្រាអែលឈ្មោះ MSC SKY នៅក្នុងសមុទ្រអារ៉ាប់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី៥ ខែមីនា ។

អ្នកនាំពាក្យរូបនេះបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា កងកម្លាំងប្រដាប់អាវុធជើងទឹករបស់យេម៉ែនបានធ្វើប្រតិបត្តិការកំណត់គោលដៅប្រឆាំងនឹងនាវាអ៊ីស្រាអែល MSC SKY នៅក្នុងសមុទ្រអារ៉ាប់ ហើយប្រតិបត្តិការនេះបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រតិបត្តិការដាច់ដោយឡែកមួយរបស់ក្រុមហ៊ូទីទៅលើនាវាចម្បាំងអាមេរិកមួយចំនួននៅក្នុងសមុទ្រក្រហម ។
តាមរយៈប្រតិបត្តិការទាំងពីរនេះ គឺដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ក្រុមប្រដាប់អាវុធមួយនេះសម្រាប់ការកំណត់គោលដៅក្នុងពេលដំណាលគ្នាលើនាវាចម្បាំង និងនាវាពាណិជ្ជកម្ម ដោយប្តេជ្ញាបន្តការវាយប្រហារលើនាវាដែលឆ្លងកាត់ប្រទេសយេម៉ែន រហូតដល់ការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាត្រូវបានបញ្ឈប់ ។
កន្លងមកការវាយប្រហារនៅសមុទ្រក្រហមរបស់ក្រុមហ៊ូទីបានរំខានដល់ការដឹកជញ្ជូនជាសកលរួចទៅហើយ ដោយបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនបង្វែរផ្លូវចរាចរណ៍ដែលមានចម្ងាយឆ្ងាយជាងមុន និងថ្លៃជាងមុននៅជុំវិញអាហ្វ្រិកខាងត្បូង ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហ៊ូទីបានបាញ់មីស៊ីល និងបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកម្ដងជាពីរដងប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មកម្ល៉េះ ដោយលើកហេតុផលថា ក្រុមប្រដាប់អាវុធរបស់ខ្លួនកំពុងបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិក និងអង់គ្លេសមិនបិទភ្នែកបិទច្រមុះនោះទេ ពោលប្រទេសទាំងពីរបានព្រួតដៃគ្នាចាប់ផ្តើមការវាយប្រហារលើក្រុមនេះវិញ ដើម្បីសងសឹកចំពោះការវាយប្រហារលើផ្លូវដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម ប៉ុន្តែជាក់ស្ដែងក្រុមនេះមិនខ្លាចរអានោះឡើយ ៕
អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា