Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លើកឡើងថា កម្ពុជា គឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងថា «កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤នេះ។

នៅក្នុងជំនួបនេះ លោក អេនថូនី អាល់បានីស៊ី បានរំលឹកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង ៧​ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ នេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរ ទទួលបានផលប្រយោជន៍ទៅវិញទៅមក នៅក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដោយលោកបានមានប្រសាសន៍ថា «កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត»។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនលោក អេនថូនី អាល់បានីស៊ី ថា «កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃការស្វែងរកសន្តិភាពជូនកម្ពុជា នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា មិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត»។

ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន ដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា សម្តេចបានបង្ហាញអំពីការទាក់ទាញការវិនិយោគ ពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី កាលពីព្រឹកថ្ងៃទី ៥ ខែមីនានេះ និងបានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។​

នៅក្នុងឱកាសនេះផងដែរ ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ក៏បាន​អញ្ជើញ​លោកនាយករដ្ឋមន្ត្រី​អូស្ត្រាលី​ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ​ក្នុង​ពេល​វេលា​សមស្រប​ណាមួយ នា​ពេល​អនាគត​។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានស្វាគមន៍ទទួលយកការស្នើអំពីវិស័យ នៃសហប្រតិបត្តិការទាំងនេះ​ និង​សម្តែង​ការរីក​រាយ​ទទួល​យក​ការ​អញ្ជើញ​របស់​សម្តេច​ធិបតី​ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា ​នា​ពេល​សមស្រប​ខាង​មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៣៥ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣៦ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម