ព័ត៌មានជាតិ
ស្ត្រីដើរតួនាទីសំខាន់ក្នុងការការលើកកម្ពស់វិស័យអប់រំ និងសង្គមជាតិ ឱ្យរីកចម្រើន
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះថា ក្នុងចំណោមប្រជាពលរដ្ឋទូទៅប្រមាណ ១៧ លាននាក់ ក្នុងនោះមានស្ត្រីមានប្រមាណជាង ៥១%។ ចំណែកបុគ្គលិកអប់រំជាស្ត្រីមានប្រមាណជិត ៤៨% ក្នុងចំណោមបុគ្គលិកអប់រំជាង ១២ ម៉ឺននាក់។ តាមរយៈតួលេខនេះបានបង្ហាញឱ្យឃើញពីសារៈសំខាន់ និងភាពចាំបាច់របស់ស្ត្រីទាំងការចូលរួមនៅកម្រិតថ្នាក់ជាតិជារួម និងក្នុងវិស័យអប់រំដោយឡែក។
អ្នកស្រី ឃួន វិច្ឆិកា បានបន្ថែមថា ជាមួយគ្នានេះ តាមរយៈគោលនយោបាយលើកកម្ពស់សមធម៌យេនឌ័រ និងគោលការណ៍កំណត់អាទិភាពនារី ក្នុងការជ្រើសរើសមន្រ្តីអប់រំ ធ្វើឱ្យបុគ្គលិកអប់រំជាស្រ្តីមានកំណើនពី ៤៥,៥៨% ដល់ ៤៧,១៣% នៃចំនួនបុគ្គលិកអប់រំសរុប ១២៥ ៥៦១ នាក់ក្នុង ឆ្នាំ២០២២។ ក្នុងនោះបុគ្គលិកជាស្រ្តីនៅតាមអង្គភាពក្រោម ឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០២២ បានកើនដល់ ៣៤,៤៨% លើចំនួនសរុប ៥ ១១៥ នាក់។ ទន្ទឹមនឹងនេះអត្រាកុមារី និងសិស្សស្រីសិក្សាចាប់ពីកម្រិតមតេយ្យរហូតដល់កម្រិតឧត្តមសិក្សា មានការកើនឡើងជាបន្តបន្ទាប់ដែលបង្ហាញថា គម្លាតយេនឌ័រក្នុងវិស័យអប់រំត្រូវបានកាត់បន្ថយគួរជាទីកត់សម្គាល់។
អ្នកស្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំសិក្សា ២០១៨-២០១៩ រហូតមកដល់ឆ្នាំសិក្សា ២០២២-២០២៣ កុមារីទទួលបានការអប់រំនៅកម្រិតអប់រំកុមារតូចកើនពី ៣៩,១២% ដល់ ៤៥,៥% លើក្រុមអាយុកុមារតូចកម្រិតមត្តេយ្យសិក្សានៅទូទាំងប្រទេស។ ចំណែកកុមារីនៅកម្រិតបឋមសិក្សាកើនពី ៤៧,៨% ដល់ ៥១,៨៨% នៃចំនួនសិស្សបឋមសិក្សាសរុប ខណៈនៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ចំនួនសិស្សស្រី និងសិស្សប្រុសមានចំនួនប្រហាក់ប្រហែលគ្នា។ ជាការកត់សម្គាល់ បេក្ខជននារី ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមានកំណើនពី ៤១,៥% ដល់ ៥២,៦២%។
អ្នកស្រី ឃួន វិច្ឆិកា បានបញ្ជាក់បន្ថែមទៀតថា រីឯនៅកម្រិតឧត្តមសិក្សា ចំនួននិស្សិតស្រីក៏មានការកើនឡើងជាលំដាប់ ក្នុងនោះ ថ្នាក់បរិញ្ញាបត្ររងកើនពី ៣៣,៦៩% ដល់ ៤៥,៥៦%, ថ្នាក់បរិញ្ញាបត្រកើនពី ៤៨,៧២% ដល់ ៥៦,៨៩%, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ កើនពី ២៤,៣៨% ដល់ ៤១,៦៣%, និងថ្នាក់បណ្ឌិតស្ថិតក្នុងរង្វង់ ៧,៣៤%។ សិស្ស និងនិស្សិតស្រី ដែលបានជ្រើសរើសមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) មានកំណើនទ្វេរដង ស្មើនឹង ៣៨,២៥%។
អ្នកនាំពាក្យក្រសួងអប់រំ រូបនេះ បានឱ្យដឹងទៀតថា តាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធ ចំនួនសិស្សស្រីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានកំណើនជាបន្តបន្ទាប់ក្នុងរង្វង់ ៦៧% នៃចំនួនសិស្សអក្ខរកម្មសរុប។ សិស្សស្រីក្នុង កម្មវិធីសមមូលទាំង ២ កម្រិតមាន ក្នុងរង្វង់ ៤៥,៧៩% ទៅ ៥០% នៃចំនួនសរុបជារៀងរាល់ឆ្នាំ។ សិស្សអក្ខរកម្មវិជ្ជាជីវៈតាមកម្មវិធីបង្កើនចំណូល មានសិស្សស្រីច្រើនជាងសិស្សប្រុសក្នុងរង្វង់ ៦៥,៤២%៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ