Connect with us

កីឡា

ធ្វើការសំណង់ច្រើនឆ្នាំ ពេជ្រ ប៊ុនសិទ្ធ មកចាប់អាជីពប្រដាល់ដ៏ជោគជ័យ

បានផុស

នៅ

ដំរីយោលដៃ ព្រេជ ប៊ុនសិទ្ធ កំពុងទទួលបានការគាំទ្រខ្លាំង​តាម​រយៈ​សមត្ថភាព​​​ដើរ​ចូល​វ៉ៃបុក និងទើប​តែ​ឈ្នះ​ខ្សែក្រវាត់​ទី​៣​​ក្នុង​អាជីព​ ប៉ុន្តែ​កាល​ពី​ក្មេង​រូប​គេ​បាន​ដើរ​ធ្វើ​ការ​ងារ​រក​លុយ​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយ​មុន​ពេល​ចាប់​អាជីព​ប្រដាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតក្នុង​គ្រួសារមានជីវភាពខ្វះខាត ពេជ្រ ប៊ុនសិទ្ធ ស្ទើរតែមិនជឿថា ជីវិតរបស់ខ្លួនមានភាពល្អប្រសើរដូច​បច្ចុប្បន្ន។ កីឡាករ​បាន​រៀប​រាប់​ថា រូបគេធ្លាប់ដើរធ្វើ​ការ​ឲ្យ​គេ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទាំង​​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ផ្សេង​ៗ​ដូច​ជា​ធ្វើ​សំណង់​​ជា​ដើម​ដើម្បីបានប្រាក់ផ្គត់ផ្គង់ក្នុងគ្រួសារ។ ដោយមាន​ចិត្តស្រឡាញ់​កីឡា​ប្រដាល់​គុនខ្មែរ​ រូប​គេ​បាន​ចាប់​ហ្វឹក​ហាត់​ជា​មួយ​​កីឡាករ​ កែវ រំចង់ ​កាល​ពី​ឆ្នាំ​២០១៦​ជា​ពេល​​រូប​គេ​ធំ​ពេញ​វ័យ។

ពេជ្រ ប៊ុនសិទ្ធ បានប្រាប់«កម្ពុជាថ្មី»ថា ៖«ពីមុនខ្ញុំដើរធ្វើការឲ្យគេ ធ្វើការសំណង់ ធ្វើជាងពិដាន ព្រោះឪពុកម្ដាយក្រ សូម្បី​ដី​ធ្វើ​ស្រែ​ក៏អត់មាន។ ពេលធ្វើសំណង់ ខ្ញុំ​ស្រឡាញ់ប្រដាល់ ប៉ុន្តែអត់ស្គាល់គេទេ។ ថ្ងៃមួយ​បាន​ទៅ​សុំបង កែវ រំចង់។ ពេលនោះសុំឲ្យគេជូនទៅហាត់នៅផ្ទះគាត់ ហើយក៏ចាប់ផ្តើមហាត់ពីពេលនោះមក»។

ការចូលហ្វឹកហាត់របស់កីឡាករ ពេជ្រ ប៊ុនសិទ្ធ មិន​ទទួល​បាន​ការគាំទ្រ​ពេញ​លេញ​ពីក្រុមគ្រួសារទេ។ បន្ទាប់​ពី​បាន​ហ្វឹក​ហាត់​មួយ​រយៈ​ពេលមក​ រូប​គេ​បាន​ចេញ​ប្រកួត​ដំបូង​​ និង​ទទួល​បាន​​​ប្រាក់​ប្រមាណ​១៥​ម៉ឺន​រៀល​ ហើយមានរបួស​បែក​ថែម​ទៀត ជាហេតុធ្វើឲ្យ​អ្នក​មាន​គុណ​​ស្ដីបន្ទោស។ ពួក​គាត់​​តែង​តែ​ប្រាប់ខ្លួនឲ្យឈប់ពី​ប្រដាល់ ប៉ុន្តែ​រូប​គេ​នៅ​តែ​តស៊ូនឹង​អាជីព​​ឈឺ​ខ្លួន​។

ពេជ្រ ប៊ុនសិទ្ធ បានប្រាប់​ថា​ ៖«ការប្រកួតលើកដំបូង ខ្ញុំប្រកួតចាញ់ហើយបែកទៀត។ ពេលនោះបានលុយ១៥ម៉ឺនរៀលគ្រាន់តែចាយវាយហូបចុកហើយជិះ​ឡានទៅ​ស្រុក​វិញអស់លុយបាត់។ បើម្ដាយខ្ញុំវិញ គាត់ស្ដីបន្ទោសរហូត ព្រោះវ៉ៃបានលុយតិច ពេលនោះគាត់អត់គាំទ្រខ្ញុំទេ»។

សព្វថ្ងៃ ពេជ្រ ប៊ុនសិទ្ធ មានជីវភាពសមរម្យ ក្រោយពីការតស៊ូក្នុងវិស័យប្រដាល់ជាច្រើនឆ្នាំ។ បច្ចុប្បន្នរូបគេកំពុងគ្រងខ្សែក្រវាត់៣គ្រឿងគឺខ្សែក្រវាត់ខារ៉ាបាវ​​កាល​ពី​ឆ្នាំ​២០២៣​​មាន​ប្រាក់​រង្វាន់​៦​ពាន់​ដុល្លារ​, ខ្សែក្រវាត់គុនខ្មែរអលស្ដារ​កាល​ពី​ឆ្នាំ​២០២៣​ និងខ្សែក្រវាត់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ​​នៅ​ឆ្នាំ​២០២៤​​​មាន​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ។ រូប​គេ​​បាន​ឡើង​ប្រកួត​ញឹក​ញាប់​ស្ទើរ​​គ្មាន​ខែ​ណា​មួយ​ដែល​មិន​ប្រកួត​ទេ។

ពេជ្រ ប៊ុនសិទ្ធ បាន​បន្ថែម​ថា អាជីព​ប្រដាល់​​ជួយ​បាន​ច្រើន បូករួមទាំងការចេះសន្សំសំចៃ​ផង​នោះ​​បាន​​ផ្តល់​ឲ្យ​គ្រួសារ​មាន​ជីវភាព​ល្អប្រសើរ​ជាងមុន។ អនាគតរូបគេ​មានគម្រោងបើកអាជីវកម្មផ្ទាល់ខ្លួនលក្ខណៈគ្រួសារមុន​ពេល​អាជីព​ប្រដាល់​វ៉ៃលែង​កើត៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ២២ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម