Connect with us

សេដ្ឋកិច្ច

THAIFEX – HOREC ASIA 2024 ពិព័រណ៍ផលិតផល និងសេវាកម្មដ៏ធំនៅប្រទេសថៃ បើកដំណើរការពីថ្ងៃនេះហើយ!

បានផុស

នៅ

រាប់ចាប់ពីថ្ងៃទី ៦ ខែ មីនា រហូតដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ THAIFEX – HOREC ASIA 2024 បើកដំណើរការឲ្យអ្នកទស្សនា ដែលជាម្ចាស់អាជីវកម្មតូចធំ ឬអ្នកមានបំណងស្វែងយល់បន្ថែមពី បដិសណ្ឋារកិច្ច ផលិតផល និងសេវាកម្មទៅផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងម្ហូបអាហារ ចូលទស្សនាចំនួន ៣ ថ្ងៃនៅក្រុងបាងកក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតាំងពិពណ័រនេះមានជាង ៣៤០ ក្រុមហ៊ុន តំណាងឲ្យ ២៤ ប្រទេស សរុបមានជាង ៧០០ ស្ដង់ ក្នុងនោះក៏មានក្រុមហ៊ុនពីប្រទេសថៃផងដែរ។

ការក្លាយជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក គឺដោយសារតែប្រទេសថៃមានភាពល្បីល្បាញខាងបដិសណ្ឋារកិច្ច និងសេវាកម្មតាមបែបថៃ ។ ប្រទេសថៃក៏មានភាពខុសប្លែកពីគេនៅក្នុងផ្នែកជាច្រើនផងដែរ រួមទាំងមានអ្នកផ្ដល់សេវាកម្មកម្រិតគុណភាពខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិតដើម្បីលើកកម្ពស់ផលិត និងសេវាកម្ម HoReCa (មកពីពាក្យ Hotel , Restaurant និង Catering)។

លោកស្រី Natiya Suchinda អគ្គនាយករងនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានលើកឡើងថា យើងមានទំនុកចិត្តថា ពិព័រណ៍ THAIFEX – HOREC ASIA នឹងបើកដំណើរការឧស្សាហកម្ម HoReCa និងយកប្រទេសថៃជាមជ្ឈមណ្ឌលនៃអាជីវកម្ម HoReCa ប្រចាំនៅអាស៊ីនាពេលអនាគត ។

ចំណែកលោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបានបង្ហាញពីការចំណាប់អារម្មណ៍  និងអំពាវនាវដល់មហាជននាំគ្នាមកចូលទស្សនា ការរៀបចំពិព័រណ៍ THAIFEX – HOREC ASIA 2024 មានដូចជា អ្នកជំនាញរួមទាំងម្ចាស់សណ្ឋាគារ អ្នកគ្រប់គ្រងសណ្ឋាគារ រមណីយដ្ឋាន ម្ចាស់ភោជនីយដ្ឋាន ឬម្ចាស់ហាងកាហ្វេ មិនថាអាជីវកម្មធំ ឬតូច បូករួមមេចុងភៅ និងអ្នកផ្តល់ម្ហូបអាហារ ក៏ដូចជាអ្នកជំនួញនៅក្នុងបណ្តាញរបស់ TCC រួមទាំងពាណិជ្ជករមកពីសភាពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មបរទេសក្នុងប្រទេសថៃ សភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្មបរទេសមកទស្សនាព្រឹត្តិការណ៍នេះ ក្នុងគោលបំណងសម្រួលដល់ការចរចារអាជីវកម្ម និងពាណិជ្ជកម្ម ក៏ដូចជាការបង្កើតតម្លៃ ហើយសកម្មភាពទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសផងដែរ ។

ពិព័រណ៍នេះក៏នឹងបង្ហាញពីទិសដៅរបស់ HoReCa ចំនួន ៦ ផងដែរ ដូចជា និរន្តរភាព ការខ្សោយទំនាក់ទំនង បទពិសោធន៍ភ្ញៀវតាមឌីជីថល មីនុយផ្ដោតសំខានលើរុក្ខជាតិ ការគ្រប់គ្រងកាកសំណល់អាហារ និងដំណោះស្រាយប្រសិទ្ធភាពថាមពល ។ យើងក៏អញ្ជើញអតិថិជនច្រើនជាង ៥០០ នាក់ផងដែរមកពីក្រុមហ៊ុនកំពូលៗ ដើម្បីជួបអ្នកតាំងពិព័រណ៍របស់យើងដោយផ្ទាល់នៅក្នុងពិព័រណ៍នេះ ។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ប្រទេសថៃ រួមជាមួយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មថៃ (TCC) និងក្រុមហ៊ុន Koelnmesse នឹងរៀបចំពិព័រណ៍ THAIFEX – HOREC ASIA 2024 ដែលជាពិព័រណ៍ពាណិជ្ជកម្មផលិតផល និងសេវាកម្មឧស្សាហកម្មផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន HoReCa ជាលើកដំបូង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១០ ព្រឹកដល់ម៉ោង ៨ ល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងសាលពិព័រណ៍ IMPACT Muang Thong Thani ក្នុងទីក្រុងបាងកក ខណៈពិព័រណ៍ពាណិជ្ជកម្មនេះរំពឹងនឹងទាក់ទាញអតិថិជនប្រមាណ ២០,០០០ នាក់នៅទូទាំងពិភពលោក ហើយត្រៀមយកប្រទេសថៃជាមជ្ឈមណ្ឌលនៃឧស្សាហកម្ម HoReCa នៅអាស៊ី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម