Connect with us

ព័ត៌មានអន្ដរជាតិ

FBI តាមចាប់ខ្លួនចារបុរសអ៊ីរ៉ង់ ដែលកំពុងប្រមែប្រមូលគ្នីគ្នា ធ្វើឃាតមន្ត្រីអាមេរិក

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន Independent កាលពីថ្ងៃអង្គារទី៥ខែមីនា, FBI បានចេញការព្រមានថា ភ្នាក់ងារចារកម្មអ៊ីរ៉ង់ម្នាក់ កំពុងប្រមែប្រមូលគ្នានៅសហរដ្ឋអាមេរិក ដើម្បីឲ្យជួយសម្លាប់មន្ត្រីរដ្ឋាភិបាលរូបណា ដែលជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ កាលពីខែមករាឆ្នាំ២០២០។

(រូបថត៖ FBI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេនៅចាំបានថា រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្លាប់មេបញ្ជាការកងឆ្មាំបដិវត្តឥស្លាម (IRGC) ឧត្តមសេនីយ៍ Qassem Soleimani ហើយក្រោយមក ទីក្រុងតេហេរ៉ង់ បានគំរាមសងសឹកម្តងហើយម្តងទៀត។

នៅពេលនេះ ការិយាល័យ FBI ក្នុងទីក្រុង Miami បានបញ្ជាក់ក្នុងការបង្ហោះលើបណ្តាញសង្គម X ថា FBI កំពុងតាមចាប់ខ្លួនបុរសឈ្មោះ Majid Dastjani Farahani ដើម្បីសាកសួរសំណួរពាក់ព័ន្ធផែនការសម្លាប់មន្រ្តីអាមេរិក។ បុរសអាយុ៤១ឆ្នាំរូបនេះ បានធ្វើសកម្មភាពឬត្រូវបានគេសន្មត់ថា ធ្វើសកម្មភាពក្នុងនាមក្រសួងស៊ើបការណ៍សម្ងាត់និងសន្តិសុខអ៊ីរ៉ង់ ព្រោះថាគាត់បានជ្រើសរើសគ្នីគ្នាដើម្បីបើកប្រតិបត្តិការនៅសហរដ្ឋអាមេរិក។

(រូបថត៖ BBC)

មន្ត្រី FBI អះអាងថា ខ្លួនកំពុងធ្វើការទាំងយប់ទាំងថ្ងៃ និងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះករណីនេះ។

សូមបញ្ជាក់ជាថ្មី លោក Soleimani ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ពេលធ្វើដំណើរទៅជួបជាមួយលោក Adil Abdul-Mahdi ដែលជាអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។

លោក Qassem Soleimani (រូបថត៖ Getty)

ពេលនោះ ទីក្រុងវ៉ាស៊ីនតោននិយាយថា លោក Soleimani ជាអ្នកបញ្ជាដោយផ្ទាល់ឲ្យវាយប្រហារលើទីតាំងការទូតនិងយោធារបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។

ក្រោយការធ្វើឃាតនោះ មន្ត្រីអ៊ីរ៉ង់ជាច្រើន បានប្រកាសដោយបើកចំហ អំពីការសងសឹកហើយឈានដល់ការគំរាមសម្លាប់លោក ត្រាំ និងមេដឹកនាំសហរដ្ឋអាមេរិកផ្សេងទៀតដូចជាអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo និងមេបញ្ជាការយោធាដែលពាក់ព័ន្ធនឹងការធ្វើឃាតនោះទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ FBI៖ អ៊ីរ៉ង់ រៀបផែនការធ្វើឃាតមន្ត្រីអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម