ព័ត៌មានអន្ដរជាតិ
ជប៉ុន ត្រូវការពលករបរទេសដល់ ៨០ ម៉ឺននាក់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
ជប៉ុនគ្រោងនឹងបង្កើនការទទួលយកពលករបរទេសដែលមានជំនាញស្របច្បាប់រហូតដល់ ៨០ ម៉ឺននាក់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីបំពេញចន្លោះប្រហោងទៅនឹងបញ្ហាកង្វះកម្លាំងពលកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo កាលពីថ្ងៃទី៥ ខែមីនា ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា តួលេខដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងសម្រេចអនុវត្ត ចាប់ពីខែមេសាឆ្នាំនេះតទៅ គឺច្រើនជាងទ្វេដងនៃចំនួនពលករបរទេសសរុប ៣៤៥,១៥០ នាក់ដែលមកហោះមកធ្វើការនៅជប៉ុនគិតត្រឹមដើមខែមីនា ខណៈកាលពីចុងខែវិច្ឆិកាឆ្នាំ ២០២៣ មានពលករបរទេសប្រមាណ ២០ ម៉ឺននាក់ធ្វើការជាកម្មករជំនាញកម្រិត ១ លើការងារចំនួន ១២ វិស័យដូចជា សំណង់ និងកសិកម្មក្នុងរយៈពេល ៥ ឆ្នាំនៅលើទឹកដីនៃប្រទេសជប៉ុន ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត រដ្ឋាភិបាលរំពឹងថា ជប៉ុននឹងត្រូវការកម្មករប្រហែល ៣៤,០០០ នាក់ដាក់ឲ្យធ្វើការនៅក្នុងវិស័យថ្មីចំនួន ៤ ដូចជា ផ្នែកដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវដែក ដាំដើមឈើ និងឧស្សាហកម្មកែច្នៃឈើជាដើម ប៉ុន្តែដំណាក់ការទាំងនេះកំពុងស្ថិតក្នុងការពិចារណាថ្លឹងថ្លែងនៅឡើយ ។
ក្នុងនោះពលករប្រមាណ ២៤,៥០០ នាក់អាចនឹងធ្វើការនៅក្នុងឧស្សាហកម្មដឹកជញ្ជូនផ្លូវគោកដូចជា អ្នកបើកតាក់ស៊ី រថយន្តក្រុង និងរថយន្តដឹកទំនិញ ដែលជាវិស័យមួយកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្មខ្លាំង ។ ចំណែកឧស្សាហកម្មផ្លូវដែករំពឹងនឹងមានកម្មករចំនួន ៣,៨០០ នាក់ ខណៈដែលពលករបរទេស ៦,០០០ នាក់ អាចនឹងចូលធ្វើការក្នុងវិស័យព្រៃឈើ ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារតែប្រជាជនរបស់ប្រទេសមហាអំណាចលំដាប់ទី ៤ មួយនេះ មានវ័យចំណាស់ស្ទើរតែពាក់កណ្តាលប្រទេសទៅហើយ ហើយកង្វះកម្លាំងពលកម្មភាគច្រើនគឺនៅក្នុងឧស្សាហកម្មសណ្ឋាគារ ស្របពេលដែលចំនួនអ្នកទេសចរទៅកាន់ទស្សនាជប៉ុនក៏ងើបឡើងវិញដល់ជាង ៦០ ភាគរយនៃកម្រិតមុនរោគរាតត្បាតកូវីដ ១៩ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើឆ្នាំនេះ ចិន នឹងជះលុយចាយលើវិស័យការពារជាតិប៉ុន្មានរយពាន់លាន ដុល្លារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ២២ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា