សេដ្ឋកិច្ច
ខែកុម្ភៈ រកចំណូលបានជាង ៥ លានដុល្លារ ពីភ្ញៀវទេសចរទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរទទួលបានចំណូលពីការលក់ប័ណ្ណចូលទស្សនាអង្គរដល់ភ្ញៀវទេសចរបរទេសសរុបជាង ៥ លានដុល្លារអាមេរិក មានការកើនឡើង ៥៣.២៥% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានគូសបញ្ជាក់ថា កំណើនភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនាក្នុងរមណីយដ្ឋានអង្គរចាប់ផ្តើមងើបឡើងវិញគួរឲ្យគត់សម្គាល់ ជាងឆ្នាំ២០២៣ បើយោងទៅតាមស្ថិតិជាក់ស្តែងនៃការលក់សំបុត្រេ។ ជាក់ស្តែង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ អាចលក់ប័ណ្ណចូលទស្សនាអង្គរជួនដល់ភ្ញៀវទេសចរបរទេសបានជាង ១២ ម៉ឺននាក់ (១២០ ៣១៨ នាក់) ដែលចំនួននេះកើនឡើង ៥១.៣១% បើធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ ចំណូលដែលបានពីការលក់ប័ណ្ណគិតជាទឹកប្រាក់មានចំនួនជាង ៥ លានដុល្លារ (៥ ៧៣៦ ៦២១ដុល្លារ) កើន ៥៣.២៥% បើប្រៀបធៀបទៅនឹងខែកុម្ភៈ កាលពីឆ្នាំ២០២៣។
សរុបរយៈពេលពីរខែពីខែមករា ដល់កុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសជាង ២៣ម៉ឺននាក់ (២៣៥ ៨៥០នាក់) បានទិញប័ណ្ណចូលទស្សនារមនីយដ្ឋានអង្គរកើនឡើង ៥០.២៧% បើធៀបទៅនឹងរយៈពេល ២ខែ ដូចគ្នាកាលពីឆ្នាំ២០២៣ ជាមួយចំណូលទទួលបានជាង ១១ លានដុល្លារអាមេរិក ( ១១ ២៣៤ ៦៧៥ ដុល្លារ) បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ មានការកើនឡើង ៥២,០៩%៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ