Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ព្រមានថា ​អង្គការ​ភេរវកម្មចំនួន​ពីរ កំពុង​ញុះញង់​បង្កភាពវឹកវរ

បានផុស

នៅ

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃពុធទី៦ខែមីនា ដែលផ្សាយដោយសារព័ត៌មាន VN Express, ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់ថា អង្គការភេរវកម្មចំនួនពីរ គឺក្រុមគាំទ្រម៉ុងតាញ៉ា (MSGI) និងក្រុមម៉ុងតាញ៉ាដើម្បីយុត្តិធម៌ (MSFJ) គឺត្រូវបានបង្កើតឡើង ដើម្បីញុះញង់ឲ្យមានភាពវឹកវរនិងកុបកម្មប្រដាប់អាវុធ និងទាមទារបង្កើតរដ្ឋផ្តាច់ខ្លួននៅតំបន់ខ្ពង់រាបកណ្តាល ហើយអង្គការទាំងពីរនេះ បាននិងកំពុងធ្វើសកម្មភាពភេរវកម្ម ដោយឈរលើច្បាប់វៀតណាមនិងអន្តរជាតិ។

(រូបថត៖ ក្រសួងសន្តិសុខសាធារណៈវៀតណាម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ក្រសួងព្រមានថា អ្នកណាក៏ដោយឲ្យតែចូលរួម ផ្សព្វផ្សាយ ទាក់ទាញ ញុះញង់អ្នកដទៃ ឧបត្ថម្ភ ឬទទួលការឧបត្ថម្ភ ក្នុងប្រតិបត្តិការក្រោមការដឹកនាំរបស់ MSGI និង MSFJ គឺត្រូវមានទោសពាក់ព័ន្ធអំពើភេរវកម្ម។

យោងតាមក្រសួង, MSGI មានទីស្នាក់ការនៅសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីទាក់ទាងនិងទាក់ទាញជនជាតិភាគតិចឲ្យប្រើអំពើហិង្សា ភេរវកម្ម និងញុះញង់បង្កបាតុកម្ម ការបះបោរប្រដាប់អាវុធ ទាមទារឲ្យមានអបគមន៍ ផ្តាច់ខ្លួន និងការបង្កើតរដ្ឋដាច់ដោយឡែកមួយនៅតំបន់ខ្ពង់រាបកណ្តាល។

(រូបថត៖ ក្រសួងសន្តិសុខសាធារណៈវៀតណាម)

ចំណែក MSFJ ត្រូវបានបង្កើតឡើងនៅខែកក្កដាឆ្នាំ២០១៩ ក្នុងប្រទេសថៃ ហើយដំណើរការនៅសហរដ្ឋអាមេរិកចាប់ពីខែមេសាឆ្នាំ២០២៣មក។ ក្រុមនេះក៏បានកៀរគរសមាជិក ឧបត្ថម្ភប្រាក់ និងបើកការវាយប្រហារភេរវកម្មដើម្បីបង្កើតរដ្ឋផ្តាច់ខ្លួន នៅតំបន់ខ្ពង់រាបកណ្តាលផងដែរ។

ក្រុមទាំងពីរខាងលើនេះហើយដែលត្រូវបានអាជ្ញាធរកំណត់ថា បង្កការវាយប្រហារ លើទីស្នាក់ការគណៈកម្មាធិការប្រជាជនក្នុងខេត្ត Dak Lak កាលពីព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៣ ដោយសម្លាប់មន្ត្រីនិងប្រជាពលរដ្ឋចំនួន៩នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ចាប់បានមនុស្ស៣នាក់ទៀត ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ Dak Lak

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម