Connect with us

ជីវិតកម្សាន្ដ

ផលិតករខ្មែរ សន្យាផលិតរឿង”ខ្មោចដើមចេកជ្វា” ឡើងវិញ យកកិត្តិយសជូនជាតិ

បានផុស

នៅ

ផលិតករ​ភាពយន្ត​ខ្មែរ លោក ហ៊ុយ យ៉ាឡេង បាន​ប្រកាស​ដោយ​សន្យា​ផលិត​រឿង “​ខ្មោច​ដើម​ចេកជ្វា​” ឡើងវិញ ដើម្បី​យក​កិត្តិយស​ជូន​ជាតិ ខណៈ​ប៉ុន្មាន​ថ្ងៃនេះ​ផ្ទុះ​ការ​វែកញែក​ជុំវិញ​រឿងរ៉ាវ​ប្រជាពលរដ្ឋ​ថៃ​មួយ​ចំនួន​មិន​គាំទ្រ​ភាពយន្ត​ខ្មែរ ដែល​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុយ យ៉ាឡេង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា «ជ្រុល​គេ​និយាយ​ពី​ភាពយន្ត​ខ្មែរ និង ថៃ​ហើយ បញ្ចេញ​តែម្តង​ទៅ រឿង​”​ខ្មោច​ដើម​ចេកជ្វា​” ផលិត​ក្នុង​ឆ្នាំ ២០០៥ ហើយ​ពេលនោះ​ថៃ​សុំ​សិទ្ធិ​បញ្ចូល​សំឡេង​ថៃ​ដាក់​ផលិតកម្ម​ថៃ ហើយ​គ្រានោះ​ថៃ​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​ក្រោយ​មក​ទោះ​ពួកគេ​ដឹង​ថា​ខ្មែរ​ជា​អ្នក​ផលិត​ក៏ដោយ ក៏​គ្មាន​ប្រតិកម្ម​អ្វី​ដែរ ហើយ​ថែម​តាមដាន​ខ្ញុំ ទន្ទឹង​រង់ចាំ​ខ្ញុំ​ផលិត​វា​ម្តង​ទៀត»។

ផលិតករ​លោក ហ៊ុយ យ៉ាឡេង បន្ត​ទៀត​ថា «នេះ​ហើយ​ជា​មូល​ហេតុ​ដែល​រហូត​មក​ដល់​ថ្ងៃនេះ​ខ្ញុំ​មិន​ទាន់​ផលិត ព្រោះថា​បើ​យើង​ចាយ​ថវិកា​ផលិត​កម្រិត​ដូច​មុន ប្រាកដ​ណាស់​គុណភាព​មិន​ទាន់​គេ​ទេ ហើយ​គេ​នឹង​ចាំ​សើច ដូច្នោះ​ហើយ​ក៏​ប្រឹង​សន្សំ​ចិត្ត សន្សំ​លុយ សុំទោស​ដែល​ឲ្យ​បងប្អូន​ចាំ​យូរ»។

ផលិតករ​ភាពយន្ត​ខ្មែរ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា «ខ្ញុំ​សូម​សន្យា​ថា មិន​យូរ​ទៀត​ទេ យ៉ាង​យូរ​ឆ្នាំ​ក្រោយ ខ្ញុំ​នឹង​បង្កើត​ស្នាដៃ​នេះ​ម្តង​ទៀត និង​យក​កិត្តិយស​ជូន​ជាតិ​ឲ្យ​បាន​រឿង​”​ខ្មោច​ដើម​ចេកជ្វា​”»។ តាមរយៈ​ដំណឹង​នេះ គេ​ឃើញ​មាន​មហាជន និង​អ្នកគាំទ្រ​មួយ​ចំនួន​ធំ បាន​សម្តែង​ការ​អបអរ និង​ចូលរួម​ជំរុញ​លើកទឹកចិត្ត​ដល់​លោក ហ៊ុយ យ៉ាឡេង ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា កន្លង​មក ខ្សែភាពយន្ត​រឿង​”​ដើម្បី​កូន” របស់​លោក ហ៊ុយ យ៉ាឡេង ទទួល​បាន​ពានរង្វាន់ Special Jury Award 2023 នា​មហោស្រព​ភាពយន្ត​អន្តរជាតិ​អាស៊ាន​(2023 ASEAN International Film Festival Award) ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ក្រៅពី​ទទួល​បាន​នូវ​ពានរង្វាន់​ពិសេស​របស់​គណៈ​មេ​ប្រយោគ លោក​ក៏បាន​ជាប់​ឈ្មោះ​ជា​បេក្ខភាព​ឈាន​ទៅ​ដណ្ដើម​ពានរង្វាន់​តារា​សម្ដែង​ឆ្នើម Best Actor នៅ​ក្នុង​មហោស្រព​នេះ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម