ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់៖ ទោះបីកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំង តែជំងឺកូវីដ-១៩នៅតែគំរាមកំហែងខ្ពស់
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ទោះបីកម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែជំងឺនេះ នៅតែគំរាមកំហែងខ្ពស់ ហើយសម្តេចបានអំពាវនាវដល់កងទ័ព និងប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស និងមានការប្រុងប្រយ័ត្នខ្ពស់។
ការលើកឡើងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ប្រមុខការពារជាតិរូបនោះបញ្ជាក់យ៉ាងនេះថា “ទោះបីជាកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ លើកដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ តែការគំរាមកំហែងនៅមានកម្រិតខ្ពស់។ ដូចនេះ សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស ហើយត្រូវបន្តការពារខ្លួនពីការចម្លងមេរោគដ៏កាចសាហាវនេះ ជាពិសេសបងប្អូនដែលធ្វើដំណើរត្រឡប់ពីប្រទេសជិតខាង ត្រូវធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដើម្បីរួមគ្នាការពារការចម្លងចូលក្នុងសហគមន៍របស់យើង”។

សូមបញ្ជាក់ថា បើតាមលោកស្រីវេជ្ជបណ្ឌិត ឳ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលបានចាប់ពីថ្ងៃទី១០ ហើយរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ មានអ្នកបានចាក់វ៉ាក់សាំងរួចចំនួន២៦១១នាក់ (ស្រី៨៥៥នាក់) និងមានអ្នកដែលត្រូវគ្រូពេទ្យមិនអនុញ្ញាតិចំនួន៦០៨ នាក់ (ស្រី៣៣៣ នាក់)។
តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប៤៨៣ករណី ក្នុងនោះអ្នកជំងឺ៤៧០នាក់ បានជាសះស្បើយ ហើយកំពុងព្យាបាលចំនួន១៣ ករណី៕
កោះកែវ


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ