Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហាមម្ចាស់អាជីវកម្ម ដំឡើងថ្លៃផ្ទះសំណាក់ ម្ហូបអាហារហួសហេតុ ក្នុងថ្ងៃបុណ្យទន្លេ  

បានផុស

នៅ

ក្នុងកិច្ចប្រជុំអន្តរក្រសួងត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ បានហាមមិនឱ្យម្ចាស់អាជីវកម្មដំឡើងថ្លៃផ្ទះសំណាក់ ម្ហូបអាហារ ហួសហេតុ ក្នុងពេលប្រារព្ធពិធីបុណ្យទន្លេ។

រូបថត លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងត្រៀមរៀបចំពិធីបុណ្យទន្លេ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាមមិនឱ្យម្ចាស់អាជីវកម្មដំឡើងថ្លៃហួសហេតុ ព្រោះលោករដ្ឋមន្ត្រី បានយល់ថាព្រឹត្តិការណ៍បុណ្យទន្លេ ជាឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេនៃកម្ពុជា។ តាមលោក សុខ សូកេន បុណ្យទន្លេ នឹងមានការអញ្ជើញចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោក និងភ្ញៀវទេសចរ ដែលមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយ។ ព្រឹត្តិការណ៍បុណ្យទន្លេ នឹងក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូអន្តរជាតិ ព្រោះកម្ពុជា គឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។

ដើម្បីប្រារព្ធពិធីបុណ្យទន្លេឱ្យបានជោគជ័យទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន លោករដ្ឋមន្រ្តីបានជំរុញឱ្យក្រុមការងារគ្រប់ផ្នែកទាំងអស់ ត្រូវធ្វើការរៀបចំឱ្យហ្មត់ចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។

ពិធីបុណ្យទន្លេ គឺរៀបចំឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”។ ព្រឹត្តិកាណ៍នេះ នឹងមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤។ សាធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាប ចាប់ពីសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ រហូតទៅដល់ផ្សារចាស់៕

អត្ថបទ៖ គឿន វេត

ចុចអាន៖ អាជ្ញាធរ ស្នើម្ចាស់អាជីវកម្ម កុំដំឡើងថ្លៃផ្ទះសំណាក់ ម្ហូបអាហារ ក្នុងពេលពិធីបុណ្យទន្លេ

ចុចអាន៖ សម្ដេចធិបតី នឹងអញ្ជើញបើកកម្មវិធីបុណ្យទន្លេលើកទី៨ ដែលធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៦ខែមីនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម