Connect with us

សន្តិសុខសង្គម

អគ្គិភ័យបំផ្លាញផ្ទះពលរដ្ឋ៥ខ្នង នៅក្រោយរបងម៉ុងឌីយ៉ាល់

បានផុស

នៅ

ករណីអគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ក្នុងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ នៅត្រង់ចំណុចក្រោយរបងម៉ុងឌីយ៉ាល់ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

  
តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីជាន់ទី១ នៃផ្ទះឈើមួយខ្នង ដែលម្ចាស់បិទទ្វារទុកចោល ហើយបានឆេះរាលដាលយ៉ាងរហ័សទៅផ្ទះផ្សេងទៀត ដែលនៅជាប់នោះយ៉ាងសន្ធោសន្ធៅ ។ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជញ្ជូនអីវ៉ាន់ចេញនិងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យទៅធ្វើអន្តរាគមន៍។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យប្រមាណជិត២០គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។ ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេផ្ទះធ្វើពីឈើលើថ្មក្រោម  ប្រក់ស័ង្កសី ដែលបានសង់ជាប់ៗគ្នា តាមផ្លូវឌឿងហែម។

អគ្គិភ័យនេះបានបំផ្លាញផ្ទះអស់៥ខ្នងទាំងស្រុង រួមជាមួយសម្ភារះមួយចំនួនទៀត។ទាក់ទិនការកើតមានអគ្គិភ័យនេះ សមត្ថកិច្ចពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយ កំពុងតែស្រាវជ្រាវ។ទោះបីជាយ៉ាងណាគេមានការសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម