ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ជាថ្មី នូវលក្ខខណ្ឌបាញ់នុយក្លេអ៊ែរ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងច្បាស់សាជាថ្មីថា រុស្ស៊ី នឹងបាញ់នុយក្លេអ៊ែរ តែក្នុងលក្ខខណ្ឌដែលប្រទេសនេះ រងការគំរាមកំហែងប៉ុណ្ណោះ ហើយនៅក្នុងគោលលទ្ធិរបស់ទីក្រុងមូស្គូ ការដាក់ពង្រាយបែបនេះត្រូវបានចាត់ទុកថាជា “អាវុធលាគ្នាជាលើកចុងក្រោយ”។
នៅក្នុងគោលលទ្ធិខាងលើ បានគូសបញ្ជាក់ថា រុស្ស៊ីនឹងបាញ់អាវុធនុយក្លេអ៊ែរសងសឹកវិញ ប្រសិនបើប្រទេសនេះឬសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវគេវាយប្រហារមុន។
ថ្លែងកាលពីថ្ងៃពុធទី៦ខែមីនា លោក Peskov និយាយថា “ប្រសិនបើមានអ្វីមួយគំរាមកំហែងដល់អត្ថិភាពនៃប្រទេសរបស់យើង នោះអាវុធនុយក្លេអ៊ែរនឹងហោះចេញទៅហើយ។ រឿងនេះមិនគួរមើលស្រាលឡើយ។
រម្លឹកទៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាសហព័ន្ធ លោកប្រធានាធិបតីពូទីន បានដាស់តឿនដល់អ្នកចង់ឲ្យរុស្ស៊ីដួល ដោយព្រមានថា “បើអ្នកឯងចង់ឲ្យរុស្ស៊ីបរាជ័យ អ្នកនឹងរងសោកនាដកម្មខ្លាំងជាងរុស្ស៊ីទៅទៀត។ រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំ ដែលត្រៀមលក្ខណៈជានិច្ចក្នុងការដាក់ពង្រាយ”។
មេដឹកនាំរុស្ស៊ីក៏បានកត់សម្គាល់ផងដែរថា មន្ត្រីលោកខាងលិច ប្រហែលជាមិនទាន់យល់ច្បាស់អំពីរឿងនេះ ទើបចេះតែប្រើវោហាសាស្ត្រកាន់តែគឃ្លើន ចង់បញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ។
នេះមិនមែនជារឿងថ្មីឡើយ ពាក់ព័ន្ធការព្រមានបាញ់នុយក្លេអ៊ែររបស់រុស្ស៊ី តួយ៉ាងដូចជាប៉ុន្មានខែមុន អតីតប្រធានាធិបតីរុស្ស៊ីនិងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Dmitry Medvedev បានគំរាមថា បើទីតាំងបាញ់មីស៊ីលរបស់ខ្លួនរងការវាយប្រហារមែននុយក្លេអ៊ែរនឹងហោះទៅអ៊ុយក្រែនភ្លាម មិនខាន។
ក្នុងសារលើឆានែលតេឡេក្រាម លោក Medvedev សរសេរថា “មានអ្នកឈ្លក់វង្វេងនឹងសង្គ្រាមនៅអ៊ុយក្រែន បានឲ្យយោបល់ថា វិធីសាស្រ្តប្រយុទ្ធជាមួយរុស្ស៊ី គឺត្រូវប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយលោកខាងលិច យកទៅកម្ទេចទីតាំងបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងមូស្គូតែម្តង។ សាកធ្វើអ៊ីចឹងមើល! ផលវិបាកតែមួយគត់គឺ នឹងបង្កឲ្យមានការឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ ជាក់ជាមិនខាន”។
លោកបន្តថា “នេះមិនមែនជាសិទ្ធិការពារខ្លួនទេ ប៉ុន្តែជាមូលដ្ឋានផ្ទាល់និងជាក់ស្តែង សម្រាប់យើងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រឆាំងនឹងរដ្ឋបែបនេះ។ គោលការណ៍យោធារបស់រុស្ស៊ី អនុញ្ញាតឲ្យខ្លួនបាញ់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ទៅលើប្រទេសណា ដែលដាក់ភាពជារដ្ឋរបស់រុស្ស៊ីស្ថិតក្នុងហានិភ័យ សូម្បីតែតាមរយៈការប្រើប្រាស់អាវុធធម្មតាក៏ដោយ”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Medvedev៖ សាកបាញ់ទីតាំងមីស៊ីលរបស់រុស្ស៊ីមើល នុយក្លេអ៊ែរនឹងហោះទៅអ៊ុយក្រែនភ្លាម!
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ២២ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា