Connect with us

ព័ត៌មានជាតិ

ការរៀបចំភូមិឋានជូនអតីតយុទ្ធជន១៥៣គ្រួសារ ក្នុងខេត្តកំពង់ធំ​បានចាប់ផ្តើម​

បានផុស

នៅ

ឧត្តមសេនីយ៍ទោស សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០២១ំ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យសកម្មភាពឈូសឆាយសាងសង់ផ្លូវចូលទៅភូមិឋានរបស់អតីតយុទ្ធជន ដែលត្រៀមសាងសង់ផ្ទះសម្បែងជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតគ្មានលទ្ធភាព​ទិញ​ដី​ទិញផ្ទះ គម្រោងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន នៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោស សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឲ្យដឹងថា អតីតយុទ្ធជន ទទួលបានដីបានផ្ទះ ក្នុងដីសម្បទានសង្គមកិច្ចនេះ គឺជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានកត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងការរៀប​ចំដោះស្រាយដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ បានដំណើរការទៅប្រកបដោយភាពរលូន នឹងបន្តធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់មានអនុសាសន៍ថា បើគ្មានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះ មានថ្ងៃនេះក៏ដោយសារតែអតីតយុទ្ធជន ដូច្នេះដើម្បីជាការតបស្នងសងគុណអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ សម្ដេច ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អំណោយផ្ទះសំបែង ដីធ្លី ជូនអតីតយុទ្ធជនដែលខ្វះខាត និងប្រាក់បៀវត្តន៍ប្រចាំខែ ដើម្បីឲ្យមានជម្រកស្នាក់នៅសមរម្យ តាមរយះ ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ឧត្តមសេនីយ៍ទោសោម ស៊ុន រួមជាមួយក្រុមការងាររៀបចំគ្រប់គ្រងដោះស្រាយដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន រស់នៅជាសហគមន៍ ដោយភាពយុត្តិធម៌ត្រឹមត្រូវ តាមការណែនាំ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម ឲ្យរៀបចំចាប់ឆ្នោតយកក្បាលដីសម្រាប់អតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះពិតប្រាកដចំនួន ១៥៣ គ្រួសារ និងបានសូមគោរពថ្លែងអំណរគុណ ឯកឧត្តមសុខ លូ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័នមានការពាក់ព័ន្ធ អាជ្ញាធរដែនដីភូមិឃុំស្រុក និងប្រជាពលរដ្ឋនៅក្នុងឃុំគ្រយា ដែលបានសហការបានយ៉ាងល្អប្រសើរក្នុងការជួយដោះស្រាយដល់អតីតយុទ្ធជន ។

អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម