Connect with us

ជីវិតកម្សាន្ដ

រូបភាពលើ IG របស់ Lisa ធ្វើឲ្យហ្វេនអន្ទះសារចង់ដឹងថា នាងពិតជាតំណាងឲ្យយីហោ LV ?

បានផុស

នៅ

កាលពីថ្ងៃទី ០៥ ខែមីនា កន្លងទៅនេះ Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញនៅក្នុងកម្មវិធី Louis Vuitton FW 24 ក្នុងអំឡុងកម្មវិធី Paris Fashion Week ឆ្នាំ ២០២៤ ខណៈដែលការបង្ហាញខ្លួនរបស់នាងបង្កឲ្យមានការចាប់អារម្មណ៍ និងមានចំងល់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀតសោត សមាជិកក្រុម BLACKPINK រូបនេះត្រូវបានគេដឹងថា បច្ចុប្បន្ននេះនាងគឺជាទូតសុឆ្ទនៈឲ្យយីហោពិភពលោកល្បីៗជាច្រើនដូចជា Celine និង Bulgari ការបង្ហាញខ្លួនរបស់ Lisa នៅក្នុងកម្មវិធី Louis Vuitton ក្នុងកម្មវិធី Paris Fashion Week ម្ដងនេះ បានក្លាយជាការភ្ញាក់ផ្អើល និងក្ដីរីករាយសម្រាប់អ្នកគាំទ្ររបស់នាងផងដែរ។

យ៉ាងណានេះក្ដី​ ងាកទៅកាន់គណនីផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី០៦ ខែមីនា បានបង្ហោះនូវរូបភាពច្រើនសន្លឹកក្នុងឈុតថ្មីស្រឡាងពីប្រេនលំដាប់ពិភពលោក Louis Vuitton រួមទាំងកាបូប Pic Trunk Monogram Canvas ដែលលក់ដាច់ភ្លាមៗ។ ប៉ុន្តែអ្វីដែលធ្វើអ្នកលេងលេងអ៊ីនធឺណែតឆ្ងល់ថា តើនាងឥឡូវនេះតំណាងឲ្យ Louis Vuitton ដែរឬទេ? ជារឿងមួយដ៏រសើបខ្លាំងក្នុងពេលដែល Lisa តែម្នាក់ឯងលកាន់ប្រេនធំៗនិងសុទ្ធតែល្បីៗថែមទៀត។

ទោះយ៉ាងណាក៏ដោយ ទាំងយីហោ LV និង​ Lisa ផ្ទាល់ពុំទាន់មានការបកស្រាយឬបង្ហោះរូបភាពទាក់ទងនឹងដំណឹងឬចំងល់របស់អ្នកគាំទ្រនោះទេ។ ដូច្នេះ ទស្សនិកជនមានតែរង់ចាំការបង្ហោះការពិតទាក់ទងនឹងទូតសុឆន្ទៈថ្មីថា តើសមាជិកក្រុម BLACKPINK នឹងក្លាយដូចអ្វីដែលមហាជនគិតដែរឬទេ?

យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតម្នាក់បានចង្អុលបង្ហាញដែរថា ឆ្នាំនេះ Louis Vuitton ត្រូវបានបញ្ជាក់ថាជាម៉ាកដែលត្រូវបានគេលើកឡើងច្រើនបំផុតនៅ Paris Fashion Week វាគួរឲ្យចាប់អារម្មណ៍ណាស់ក្នុងការសម្រេចបាននូវកម្រិតនៃការលើកឡើងនេះក្នុងរយៈពេលត្រឹមតែ ១១ ម៉ោង ខណៈពេលដែលអ្នកផ្សេងទៀតបានបញ្ចេញមតិថា នាងស្រស់ស្អាតបើនាងជាអ្នកតំណាង Louis Vuitton ប្រាកដណាស់ថាប្រេននេះនឹងលក់ដាច់គ្មានសល់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Karina សរសេរសំបុត្រសុំទោសអ្នកគាំទ្រ រឿងនាងទាក់ទងជាមួយតារា​សម្ដែង Lee Jae Wook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៤១ នាទីutes មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៥៩ នាទីutes មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៣ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៣ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ​

Sokha Hotels

ព័ត៌មានពេញនិយម