Connect with us

សុខភាព

វេជ្ជបណ្ឌិតអាមេរិក ណែនាំភេសជ្ជៈ៣ប្រភេទ ជួយថ្លើមនិងប្រព័ន្ធរំលាយអាហារ

បានផុស

នៅ

អ្នកជំនាញខាងវេជ្ជសាស្រ្ដណែនាំភេសជ្ជៈ ៣ មុខ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វាអាចជួយកែលម្អសុខភាពថ្លើម និងប្រព័ន្ធរំលាយអាហារឲ្យកាន់តែប្រសើរឡើងជាងមុន។

វេជ្ជបណ្ឌិត Joseph Sahab គ្រូពេទ្យឯកទេសជំងឺក្រពះ និងពោះវៀននៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានបង្ហោះឃ្លិបនេះនៅលើ TikTok thestomachdoc ដើម្បីចែករំលែកភេសជ្ជៈវេទមន្ត ចំនួន ៣ ល្អសម្រាប់ថ្លើម និងប្រព័ន្ធរំលាយអាហារ ហើយទាំងនេះគឺជាភេសជ្ជៈដែលយើងគ្រប់គ្នាធ្លាប់ស្គាល់និងធ្លាប់ទទួលទានពីមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ កាហ្វេខ្មៅ

កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​ថ្លើម។ ការសិក្សាបានរកឃើញថា អ្នកដែលផឹកកាហ្វេជាប្រចាំ មានការថយចុះហានិភ័យនៃជំងឺមហារីកថ្លើម។ នៅក្នុងការសិក្សាមួយទៀត អ្នកផឹកកាហ្វេ ៤ ពែងក្នុងមួយថ្ងៃ មានហានិភ័យនៃជំងឺក្រិនថ្លើម ៨០% ទាបជាងអ្នកដទៃ។

លើសពីនេះ កាហ្វេមានសារធាតុជាច្រើនដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះ នេះអាចជាហេតុផលដែលការផឹកកាហ្វេជួយការពារជំងឺមហារីកថ្លើម និងជំងឺថ្លើមផងដែរ។ នេះ​ក៏​ព្រោះ​តែ​ថ្លើម​ជា​សរីរាង្គ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​សារធាតុ​អុកស៊ីតកម្ម។ ដូច្នេះអាចបណ្តាលឱ្យមានជំងឺថ្លើម។ វេជ្ជបណ្ឌិត​ពន្យល់​ថា “វាអាចជួយគ្រប់គ្រងជំងឺខ្លាញ់រុំថ្លើម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម​។ កាហ្វេខ្មៅមានជាតិអាស៊ីតតិច​ហើយ​វា​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ច្រាល​អាស៊ីត​។

២ តែបៃតង

បើអ្នកមិនចូលចិត្តរសជាតិកាហ្វេខ្មៅ ឬចង់ទទួលទានជាតិកាហ្វេអ៊ីនតិច តែបៃតងក៏ជាជម្រើសដ៏ល្អផងដែរ។ លទ្ធផលនៃការសិក្សាជាច្រើនបង្ហាញថា ប៉ូលីហ្វេណុល និងសមាសធាតុជីវសកម្មផ្សេងទៀត។ រកឃើញនៅក្នុងតែបៃតង អាចជួយការពារប្រភេទមហារីកមួយចំនួនដូចជា មហារីកសុដន់ មហារីកពោះវៀនធំ មហារីកថ្លើម មហារីកអូវែ និងមហារីកក្រពេញប្រូស្តាត រួមទាំងមហារីកមាត់ និងស្បែក។​ តែបៃតងមានផ្ទុកសារធាតុ catechins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ វាមាន​ប្រយោជន៍​ទាំង​ពោះវៀន​និង​ថ្លើម​ ដែលផ្ទុកជាតិកាហ្វេអ៊ីន ប៉ុន្តែតិចជាងកាហ្វេខ្មៅ។

៣ Smoothies

ប្រសិនបើអ្នកចង់បានភេសជ្ជៈដែលមិនមានជាតិកាហ្វេអ៊ីន។ គ្រូពេទ្យបានណែនាំឲ្យលាយផ្លែឈើ និងបន្លែដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ នេះរាប់បញ្ចូលទាំងផ្លែឈើដូចជាផ្លែប៊ឺរី ប៊្លូបឺរី រ៉ាបប៊ឺរី ស្ត្របឺរី ឬផ្លែទទឹម ផ្លែឆឺរី ផ្លែស្វាយ ផ្លែល្ហុងជាដើម។

ផ្លែប៊ឺរីគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមមាន anthocyanin, អាស៊ីត ellagic និង resveratrol ។ សមាសធាតុរុក្ខជាតិទាំងនេះជួយការពារកោសិការបស់រាងកាយ និងកាត់បន្ថយហានិភ័យនៃជំងឺ ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែប៊ឺរី ជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម។

ចំណែកឯ​បន្លែក៏អាចត្រូវបានបន្ថែមទៅ smoothies អ្នកអាចលាយផ្លែឈើជាមួយរបស់ផ្សេងទៀតដូចជា beetroot ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ខាត់ណា ស្ពៃខ្មៅ ប្រូខូលី៕

វេជ្ជបណ្ឌិត Joseph Sahab គ្រូពេទ្យឯកទេសជំងឺក្រពះ និងពោះវៀន

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសអាមេរិកវ័យ ៧០ ឆ្នាំ បង្កើតកំណត់ត្រាពិភពលោកដោយការបរិភោគប៊ឺហ្គឺច្រើនបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រោងម៉ាស៊ីនមួយកន្លែងនៅស្រុកថ្មគោល សម្រុកទិញស្រូវក្នុងមួយថ្ងៃ ចាប់ពី ១.៥០០ ទៅ១.៨០០ តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ចុះណែនាំអាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី បន្ទាប់ពីផ្ទុះការចែកចាយវិឌីអូស្ទាក់រថយន្តភ្ញៀវ

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News ៖ កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់សម្លាប់នារីវ័យក្មេងបានហើយជាជនជាតិកូរ៉េ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម