ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម និងមន្ទីរទេសចរណ៍ខេត្ត បានប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បី ទេសចរណ៍» ក្រោមវត្តមាន លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម នៅទីលានសាធារណៈ មុខសាលាខេត្តកំពង់ចាម។
លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា ទិវាជាតិទីក្រុងស្អាត ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុស និងលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ ជាពិសេស យុវជន ឱ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ភាពស្អាត ពណ៌បៃតង។ ក្នុងគោលបំណង ដើម្បីឱ្យទីក្រុងក្លាយជាទីក្រុងដែលមានសោភណភាព បរិស្ថានល្អ មានភាពទាក់ទាញគួរឱ្យចង់មកកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។
ចំណែក លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងដែរថា ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត និងការចូលរួមរបស់ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យឯកជន បានសហការគ្នាសម្អាត រក្សាអនាម័យ និងរៀបចំឱ្យមានសោភណភាព សណ្តាប់ធ្នាប់ល្អ ធ្វើឱ្យខេត្តកំពង់ចាម មានលទ្ធភាពទទួលភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្ត មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។
ជាក់ស្តែង ឆ្នាំ២០២៣ កន្លងទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តមានចំនួន ២ ៨២៧ ៩៣៤នាក់ បើធៀបនឹងឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំនួន ១ ៤២៦ ៩៩៣នាក់ ដែលមានការកើនឡើង ៩៧ភាគរយ។ ការកើនឡើងនៃភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំនេះ គឺបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលមានភាពត្រឹមត្រូវ និងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានល្អ ធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្តខ្ពស់ គ្រប់បណ្តាគោលដៅទេសចរណ៍ទូទាំងក្នុងខេត្ត។
លោកប្រធានមន្ទីរ បានបន្ថែមទៀតថា ដោយមានការចូលរួមពីសំណាក់ រដ្ឋបាលក្រុងកំពង់ចាម ស្រុកពាក់ព័ន្ធ ប្រជាពលរដ្ឋ និងគ្រប់ស្ថាប័ន អង្គការជាដៃគូនានា ក្នុងការចូលរួមរៀបចំសម្អាតអនាម័យ និងសោភណភាពល្អ ធ្វើឱ្យក្រុងកំពង់ចាម ជាក្រុងបេក្ខភាពទទួលបានជ័យលាភីពីរអាណត្តិជាប់ៗគ្នាផងដែរ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត