សន្តិសុខសង្គម
ពលរដ្ឋសាងសង់ផ្ទះ និងរុករានដីរដ្ឋ នឹងត្រូវអាជ្ញាធរខេត្តព្រះវិហារ បណ្តេញចេញ
អាជ្ញាធរខេត្តព្រះវិហារ អះអាងថា ពលរដ្ឋជាង ៣០ គ្រួសារ ដែលមកសាងសង់ផ្ទះដោយខុសច្បាប់នៅលើដីកម្មសិទ្ធរបស់រដ្ឋ នៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងត្រូវសមត្ថកិច្ចចម្រុះរុះរើខ្ទម និងផ្ទះចេញ។
លោក ណុប វុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះថា អាជ្ញាធរពាក់ព័ន្ធដែលដឹកនាំដោយ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានបន្តចុះរុះរើខ្ទម និងផ្ទះ របស់ពលរដ្ឋដែលដើរចាប់ដីរដ្ឋ នៅភូមិភ្នំម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោក ណុប វុទ្ធី បន្តថា អាជ្ញាធរខេត្តព្រះវិហារ បានចុះអនុវត្តវិធានការការពារ និងថែរក្សាការពារដីរដ្ឋដែលបានចុះបញ្ជីរួចហើយ ហើយបានធ្វើជាដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនសិលាដាម៉ិច។
លោកបន្ថែមថា ពលរដ្ឋទាំងនោះជាជនអនាធិបតេយ្យដែលតែងតែដើរចាប់ដីខុសច្បាប់ ហើយមិនមែនជាពលរដ្ឋនៅខេត្តព្រះវិហារនេះទេ ដោយអាជ្ញាធរបានជូនដំណឹងឱ្យរុះរើដោយខ្លួនឯង និងមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានារួចហើយ។ អាជ្ញាធរបានធ្វើការងារបែបបទរដ្ឋបាលរួចហើយ ទើបឈានដល់ការអនុវត្តការពារដីរដ្ឋ។
លោក ណុប វុទ្ធី បញ្ជាក់ថា ការចុះអនុវត្តច្បាប់ទៅលើការសាងសង់ផ្ទះដោយអនាធិបតេយ្យរបស់ពលរដ្ឋដែលមកពីបណ្ដាស្រុក និងខេត្តផ្សេងៗនោះ អាជ្ញាធរនឹងបន្តចុះរុះរើរហូតអស់ក្រុមមករស់នៅអណាធិបតេយ្យនៅលើដីរដ្ឋតទៅទៀត។
សូមរម្លឹកថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសិលាដាម៉ិច បានសុំសិទ្ធិពីរាជរដ្ឋាភិបាលដើម្បីដាំកៅស៊ូក្នុងផ្ទៃដី ៩ ពាន់ហិកតា តែដោយបច្ចុប្បន្នកាត់ឆ្វៀលអស់នៅសល់ប្រមាណ ៦ ពាន់ហិចតា។ ក្រុមហ៊ុននេះបានផ្អាកមួយរយៈក៏បន្តមកវិញដោយសុំសិទ្ធិអភិវឌ្ឍថ្មីទៀត។
ពលរដ្ឋលើកឡើងថា ក្នុងនាមពលរដ្ឋមករស់នៅទីនេះយូរមកហើយ គាត់មិនចង់បានអ្វីនោះទេ គឺគាត់សុំតែដី និងផ្ទះរបស់គាត់នៅទីនេះ ដែលធ្លាប់រស់នៅយូរមកហើយ។ ពលរដ្ឋបន្តថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ អាជ្ញាធរចម្រុះ នៃខេត្តព្រះវិហារ បានបាញ់ និងគប់គ្រាប់បែកផ្សែង ព្រមទាំងចាប់ពលរដ្ឋដាក់ឡានក្រុងអស់ប្រមាណ ៣០នាក់ ដោយអះអាងថា ពួកគាត់សាងសង់ផ្ទះនៅលើដីរដ្ឋដោយគ្មានច្បាប់ទម្លាប់។
គួរបញ្ជាក់ថា ករណីអាជ្ញាធរឃាត់ខ្លួនពលរដ្ឋយកទៅសួរនាំនៅស្នាក់ការរដ្ឋបាលព្រៃឈើ ប្រមាណ ៣០ នាក់នោះគឺនឹងរៀបចំសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ ជុន កុសល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១១ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់