Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ ទិវាអន្តរជាតិនារី ៨ មីនា បានរំលេចអំពីសក្ដានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​ថា ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៤ ធ្វើឡើង​ក្នុង​គោលបំណង​រំលេច​អំពី​សក្តានុពល និង​ភាព​ចាំបាច់​នៃ​ការលើកកម្ពស់ ការចូលរួម និង​ភាពជា​តំណាង​របស់​ស្ត្រី និង​ក្មេងស្រី​ក្នុង​វិស័យ​ឌីជីថល​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២៤ ខួប​ទី​១១៣ ក្រោម​មូលបទ ស្ត្រី និង​ក្មេងស្រី ក្នុង​បរិវត្ត​កម្ម ឌីជីថល នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃ​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែមាឃ ឆ្នាំ​ថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៤។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ព្រះមហាក្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍ និង ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ដល់​សមាជិក​-​សមាជិកា​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បន្តទៀតថា ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៤ គឺ​ក្នុង​គោលបំណង​រំលេច​អំពី​សក្តានុពល និង​ភាពចាំបាច់​នៃ​ការលើកកម្ពស់ ការចូលរួម​ និង​ភាពជា​តំណាង​របស់​ស្ត្រី និង​ក្មេងស្រី​ក្នុង​វិស័យ​ឌីជីថល​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​សុវត្ថិភាព និង​ជាការ​ឆ្លើយតប​នឹង​បរិបទ​ នៃ​ការវិវត្ត​របស់​សង្គម​នៅក្នុង​យុគសម័យ​ឌីជីថល និង​ស្របតាម​  ចក្ខុ​វិស័យ ដែល​បានចង្អុលបង្ហាញ​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្របខណ្ឌ​គោលនយោបាយ​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ និង​ក្មេងស្រី។

សម្តេច បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​នារី​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​អនុវត្តតាម​តួនាទី​ភារកិច្ច​របស់​ក្រសួង និង​សមាគមនារី ដែល​បាន​ដាក់ចេញ​ប្រកប​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ រហូត​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។ សម្តេច​បាន​បន្តទៀតថា ទោះបីជា​ទទួលបាន​ជោគជ័យ​យ៉ាងណាក៏ដោយ ក៏ត្រូវ​ពង្រឹង​បន្ថែម​ទៀត​នូវ​សមត្ថភាព​មន្ត្រីរាជការ លើ​វិស័យ​ព័ត៌មានវិទ្យា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ ស្រប​តាម​មូលបទ​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ឆ្នាំនេះ។

ជា​ចុងក្រោយ សម្រាប់​នារី​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ ក្នុង​ម្នាក់ៗ ទទួល​បាន​ក្រណាត់​សំពត់ ១ និង​ថវិកា ១០ ម៉ឺន​រៀល៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម