Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំង F-35 របស់អាមេរិក ៤ គ្រឿងមកដល់ ថៃ ត្រៀមធ្វើសមយុទ្ធ “ខ្លាគ្រហឹម”

បានផុស

នៅ

យន្តហោះ F-35 ចំនួន ៤ គ្រឿងនៃកងអនុសេនាធំទីមួយមកពីរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិកបានហោះមកដល់ និងចុះចតនៅឯមូលដ្ឋានកងទ័ពអាកាសថៃ (RTAF) ក្នុងខេត្ត Nakhon Ratchasima កាលពីថ្ងៃព្រហស្បតិ៍ដើម្បីត្រៀមរៀបចំក្នុងសមយុទ្ធពហុភាគី “Cope Tiger ឬខ្លាគ្រហឹម ឆ្នាំ២០២៤” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី៨ ខែមីនានេះបានឲ្យដឹងថា យន្តហោះចម្បាំង F-35 ចំនួន ៤ គ្រឿងផ្សេងទៀត ក៏នឹងហោះមកដល់ទឹកដីនៃប្រទេសថៃក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ពោលអនុសេនាធំទីមួយរបស់អាមេរិកនឹងបញ្ជូនយន្តហោះមកចំនួន ៨ គ្រឿង ។

សមយុទ្ធ “Cope Tiger ឬខ្លាគ្រហឹម” គឺជាសមយុទ្ធពហុភាគីទ្រង់ទ្រាយធំបំផុតមួយ ដែលដាក់មុខព្រួញលើតំបន់អាស៊ីអាគ្នេយ៍ ហើយសម្រាប់ការរៀបចំនៅឆ្នាំ ២០២៤ នេះវិញ គឺក្នុងកិច្ចសហការរវាងកងទ័ពអាកាសនៃប្រទេសថៃ សិង្ហបុរី និងសហរដ្ឋអាមេរិក ។

ទន្ទឹមនោះ សមយុទ្ធនៅឆ្នាំនេះក៏នឹងផ្ដោតលើការហ្វឹកហ្វឺនលើទីតាំងយន្តហោះនៅទូទាំងខេត្ត Nakhon Ratchasima, Lopburi និង Udon Thani ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែមីនា ហើយរួមមានទាំងសកម្មភាពស៊ីវិល ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌នៅសាលាទាហាន Ban Krok Duean Ha នៃខេត្ត Nakhon Ratchasima នាថ្ងៃទី២១ ខែមីនា និងនៅសាលាហ្វឹកហ្វឺនដែនអាកាស Chai Badan របស់ខេត្ត Lopburi នៅថ្ងៃទី២៦ ខែមីនា ។

គួររំឭកឡើងវិញបន្តិចថា សមយុទ្ធនេះបានធ្វើឡើងជាលើកដំបូងនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ១៩៨៣ ហើយត្រូវបានគេស្គាល់ឈ្មោះជាផ្លូវការថា “Air ThaiSing” រវាងប្រទេសថៃ និងសិង្ហបុរី និង “Cope Thunder” រវាងប្រទេសថៃ និងសហរដ្ឋអាមេរិក ។

ចំណែកទីតាំងនៃសមយុទ្ធនេះវិញត្រូវបានប្ដូរមកកាន់មូលដ្ឋានទ័ពអាកាសថៃ Wing 1 នៅ​ខេត្ត Nakhon Ratchasima ក្នុង​ឆ្នាំ ១៩៩៥ ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ និង​ភាព​តានតឹង​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​ហ្វីលីពីន ហើយចាប់តាំងពីពេលនោះ សមយុទ្ធមួយនេះត្រូវបានប្តូរឈ្មោះជា “Cope Tiger” រហូតមកដល់បច្ចុប្បន្ន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ​៖ អង្គការ ណាតូ ស្វាគមន៍សមាជិកថ្មីសន្លាងទី ៣២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ២ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម