Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត លោក ពូទីន ក៏ធ្លាប់ចង់នាំរុស្ស៊ី ចូល ណាតូ ដែរ

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ពូទីន ក៏ធ្លាប់ចង់នាំរុស្ស៊ី ចូលរួមជាមួយអង្គការណាតូដែរ ប៉ុន្តែមិនចង់ឲ្យប្រទេសរបស់គាត់ ឆ្លងកាត់ដំណើរការដាក់ពាក្យស្នើសុំដូចគេដូចឯង និងឈរប្រកៀកស្មាជាមួយប្រទេសមួយចំនួនដែលគាត់គិតថាមិនសំខាន់។ នេះបើតាមការទម្លាយឲ្យដឹងពីអតីតអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ។

លោក George Robertson (ឆ្វេង) និងលោក ពូទីន (រូបថត៖ Nato)

លោក George Robertson ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេស ធ្លាប់ដឹកនាំអង្គការណាតូនៅចន្លោះឆ្នាំ១៩៩៩ដល់ឆ្នាំ២០០៣បាននិយាយប្រាប់ The Guardian ថា លោកពូទីនបញ្ជាក់យ៉ាងច្បាស់នៅក្នុងជំនួបលើកដំបូងរវាងអ្នកទាំងពីរថា គាត់ចង់ឲ្យរុស្ស៊ីក្លាយជាផ្នែកមួយនៃអឺរ៉ុបខាងលិច។ គាត់ចង់ក្លាយជាផ្នែកមួយនៃតំបន់ខាងលិចដែលមានសុវត្ថិភាព និងវិបុលភាពជាមួយរុស្ស៊ី។

លោក Robertson បានរំឮកពីជំនួបលើកដំបូងជាមួយលោកពូទីន ដែលបានក្លាយជាប្រធានាធិបតីរុស្ស៊ីក្នុងឆ្នាំ២០០០។ ពេលនោះលោកពូទីន សួរថា “តើអ្នកនឹងអញ្ជើញយើងឲ្យចូលរួមជាមួយអង្គការណាតូនៅពេលណា?”។ ជាការឆ្លើយតបលោក Robertson និយាយថា “យើងមិនអញ្ជើញអ្នកណាដែលចង់ចូលអង្គការណាតូទេ ពួកគេត្រូវដាក់ពាក្យសុំចូលដោយខ្លួនឯង”។ ស្រាប់តែពេលនោះលោក ពូទីន ប្រាប់ថា “យើងនឹងមិនឈរនៅជាមួយប្រទេសច្រើនទៀត ដែលមិនសំខាន់ទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរម្លឹកអំពីបំណងរបស់លោកពូទីន ចូលអង្គការនេះ កើតឡើងស្របពេលដែលអ្នកជិតខាងរុស្ស៊ី គឺប្រទេសស៊ុយអែត បានក្លាយជាសមាជិកទី៣២ របស់ណាតូ។

ទីក្រុងស្តុកខុល បានក្លាយជាសមាជិកណាតូផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែមីនា បន្ទាប់ពីសង្គ្រាមលុកលុយពេញទីរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បង្ខំឲ្យប្រទេសនេះគិតហើយគិតទៀតនូវគោលនយោបាយការពារជាតិ និងបោះបង់ចោលជំហរអព្យាក្រឹតភាពយូរអង្វែងរបស់ខ្លួន។

នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (រូបថត៖ AP)

ប្រទេសស៊ុយអែតបានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធារបស់ខ្លួនកាលពី ២ ឆ្នាំមុន ពោលបន្ទាប់ពីរុស្ស៊ីប្រកាសលើកទ័ពចូលច្បាំងនៅអ៊ុយក្រែន។ ទោះយ៉ាងណាក៏ដោយ សេចក្ដីសម្រេចចិត្តទាំងប៉ុន្មានក្នុងការចូលរួមជាមួយសម្ព័ន្ធយោធាមួយនេះក៏ត្រូវឆ្លងកាត់តាមរយៈការទូតមួយចំនួននៃប្រទេសជាសមាជិកផ្សេងទៀតផងដែរ។

សមាជិកភាពរបស់ស៊ុយអែត កើតឡើងបន្ទាប់ពីហ្វាំងឡង់ ដែលមានព្រំដែន ១,៣០០ គីឡូម៉ែត្រជាមួយរុស្ស៊ី ក៏បានចូលរួមជាមួយសម្ព័ន្ធភាពយោធាមួយនេះជាផ្លូវការផងដែរនៅក្នុងខែមេសា ឆ្នាំ ២០២៣ ដោយធ្វើឲ្យព្រំដែនរបស់អង្គការណាតូជាមួយរុស្ស៊ីកើនឡើងទ្វេដង ហើយក៏កំពុងទាញឲ្យលោក ពូទីន ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំងផងដែរ បន្ទាប់ពីលោកព្យាយាមរារាំងមិនឲ្យសម្ព័ន្ធមួយនេះពង្រីកខ្លួនមកកៀករុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង្គការ ណាតូ ស្វាគមន៍សមាជិកថ្មីសន្លាងទី ៣២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា២៤ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

Sokha Hotels

ព័ត៌មានពេញនិយម