ព័ត៌មានអន្ដរជាតិ
អ្នកដំណើរនៅ ចិន ម្នាក់ បោះកាក់ចូលម៉ាស៊ីនយន្តហោះ បួងសួងសុំសេចក្តីសុខ
តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃសុក្រទី៨ខែមីនា, ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern ត្រូវពន្យារពេលជាង៤ម៉ោង បន្ទាប់ពីអ្នកដំណើរម្នាក់ បោះកាក់ជាច្រើន ចូលទៅក្នុងម៉ាស៊ីនរបស់យន្តហោះ ដើម្បីបួងសួងសុំសេចក្តីសុខនិងសំណាងល្អ។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះកើតឡើងតាំងពីថ្ងៃទី៦ខែមីនាមកម្ល៉េះ ពោលគឺដើមឡើយ ជើងហោះហើរ CZ8805 គ្រោងចេញដំណើរពីទីក្រុង Sanya ទៅកាន់ទីក្រុងប៉េកាំង នៅម៉ោងប្រហែល១០ព្រឹក ប៉ុន្តែយន្តហោះ មិនអាចចេញដំណើរបានទេ រហូតដល់ម៉ោង២រសៀលឯណោះ ក្រោយអ្នកបម្រើលើយន្តហោះដឹងថា មានអ្នកដំណើរម្នាក់បានបោះកាក់ចូលក្នុងម៉ាស៊ីន។
ដោយដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន, CNN រាយការណ៍ថា នៅពេលត្រូវបានសាកសួរ អ្នកដំណើរក៏សារភាពថា គាត់ពិតជាបោះកាក់៣ទៅ៥កាក់ចូលទៅក្នុងម៉ាស៊ីន ដើម្បីបួងសួងសុំសំណាងល្អមែន។ ដើម្បីធានាសុវត្ថិភាព អាកាសយានិកបានពិនិត្យម៉ាស៊ីន ហើយក៏រកឃើញកាក់ ខណៈបុរសរូបនោះ ត្រូវបានប៉ូលិសឃាត់ខ្លួន។
នៅក្នុងការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Weibo របស់ប្រទេសចិន, ក្រុមហ៊ុនអាកាសចរណ៍ China Southern បានព្រមានថា ការបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ មិនត្រឹមតែជាទង្វើអសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ផងដែរ ហើយនឹងត្រូវទទួលទណ្ឌកម្ម ចៀសមិនរួច។
សូមបញ្ជាក់ នេះមិនមែនជាលើកទីមួយឡើយ ដែលអ្នកដំណើរបោះកាក់ចូលម៉ាស៊ីនយន្តហោះដើម្បីសុំសេចក្តីសុខ តួយ៉ាងកាលពីឆ្នាំមុន ហេតុការណ៍ដូចគ្នា បានកើតឡើងលើជើងហោះហើររបស់ក្រុមហ៊ុនដដែលនេះ នៅក្នុងទីក្រុងក្វាងចូវ។ ចំណែកក្នុងឆ្នាំ២០២១ ជើងហោះហើររពី Weifang និង Haikou ត្រូវបានលុបចោល នៅពេល កាក់ជាច្រើនដែលរុំដោយក្រដាសក្រហម ត្រូវបានរកឃើញនៅលើវាលយន្តហោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ United Airlines ឆេះម៉ាស៊ីន ខណ:កំពុងហោះលើអាកាស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី