Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ជីនពីង ឲ្យទ័ព ចិន ត្រូវមានស្នៀតច្បាំងខ្លាំងក្លាក្នុងដែនសំខាន់ៗ​ចំនួន ៣

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងជំរុញឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោកបង្កើនយុទ្ធសាស្ត្រច្បាំង ក៏ដូចជាសំលៀងស្នៀតប្រយុទ្ធឲ្យខ្លាំងក្លានៅក្នុងដែនសំខាន់ៗចំនួន ៣ ដូចជា តាមដែនសមុទ្រ លំហអាកាស និងតាមបណ្ដាញអ៊ីនធឺណិតជាដើម ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន China Daily កាលពីថ្ងៃទី៧ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំនៃគណៈប្រតិភូយោធា និងកងកម្លាំងប៉ូលិសប្រដាប់អាវុធ អំឡុងសមាជសភាប្រជាជនចិន (NPC) ក្នុងទីក្រុងប៉េកាំង, លោកប្រធាន ស៊ី បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធជំរុញកំណែទម្រង់ និងលើកកម្ពស់នវានុវត្តន៍ដើម្បីបង្កើនសមត្ថភាពយុទ្ធសាស្ត្រច្បាំងឲ្យខ្លាំងក្លានៅក្នុងតំបន់សំខាន់ៗទាំងនោះ ។

ពាក់ព័ន្ធនឹងបញ្ហាប្រុងជើងការនៅតាមដែនសមុទ្រ លោក ស៊ី កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលការត្រៀមលក្ខណៈផ្នែកយោធាដែនសមុទ្រ រួមទាំងសិទ្ធិការពារផលប្រយោជន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ជាពិសេសនៅសមុទ្រចិនខាងកើត និងខាងត្បូង ។

ទន្ទឹមនោះ យោងតាមទូរទស្សន៍ CCTV ក៏បានរាយការណ៍ដែរថា លោកប្រធានាធិបតីក៏អំពាវនាវឲ្យបង្កើនប្រសិទ្ធភាពគំនូសព្រាងនៃប្លង់លំហអាកាស ក៏ដូចជាបង្កើតប្រព័ន្ធការពារតាមអនឡាញដើម្បីរក្សាបណ្តាញអ៊ីនធឺណិតប្រទេសជាតិឲ្យកាន់តែល្អប្រសើរឡើង ស្របពេលដែលចិនបាននឹងកំពុងប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) និងបច្ចេកវិទ្យាថ្មីផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួនឲ្យឈានមុខគេនៅឆ្នាំ ២០២៧ ពោលចំខួប ១០០ ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (PLA) ។

គួរបញ្ជាក់ថា គោលការណ៍ទាំងប៉ុន្មានរបស់លោក ស៊ី ជីនពីង កើតមានឡើង ស្របពេលដែលចិនគ្រោងនឹងបង្កើនថ្លែចំណាយលើវិស័យការពារជាតិរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ នេះចំនួន ៧.២ ភាគរយក្នុងទំហំទឹកប្រាក់ប្រមាណជា ១.៦៦ ពាន់ពាន់លានយ័ន ឬប្រហែល ២៣០ ពាន់លានដុល្លារ ហើយនេះគឺជាខ្ទង់ចាយវាយមិនធ្លាប់មានក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៦ មក ៕

ដោយ ៖ សុខ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម