សុខភាព
ក្រសួងសុខាភិបាល ពង្រឹងការផ្ដល់សេវា របស់មណ្ឌលសុខភាព នៅខេត្តកោះកុង
ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដឹកនាំដោយ ឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ លោក ពាស់ ម៉ូស្លីម អនុរដ្ឋលេខាធិការ និង វេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពមណ្ឌលសុខភាពចំនួន៧ ដែលស្ថិតនៅក្នុងការិយាល័យស្រុកប្រតិបត្តិ ស្មាច់មានជ័យ និងមណ្ឌលសុខភាពនៅក្នុងការិយាល័យស្រុកប្រតិបត្តិស្រែអំបិល នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង។
បើតាមការផ្ដល់ព័ត៌មានពីក្រសួងសុខាភិបាលនៅ ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺធ្វើឡើងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ បេសកកម្មនេះក្រុមការងារក៏បានជួបប្រជុំ ពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យស្រុកទាំង២ និងមន្រ្តីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង។
ការចុះត្រួតពិនិត្យការងារនេះជារួមគឺសង្កត់ធ្ងន់លើ ៧ ចំណុច៖ ១ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព, ២ ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស, ៣ ការគ្រប់គ្រង ការចែកចាយឪសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ, ៤ លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ, ៥ ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍, ៦ ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង និង ៧ ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។
គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យការងារនេះបានទៅដល់ មណ្ឌលសុខភាពប៉ាក់ខ្លង មណ្ឌលសុខភាពនាងកុក មណ្ឌលសុខភាពត្រពាំងរូង មណ្ឌលសុខភាពបឹងព្រាវ មណ្ឌលសុខភាពស្រែអំបិល មណ្ឌលសុខភាពអណ្តូងទឹក និងមណ្ឌលសុខភាពជីផាត ដែលថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល បាននឹងកំពុងចុះធើ្វកិច្ចអភិបាលជាប់ជាប្រចាំដើម្បីបងើ្កនប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិតផ្ទះគាត់ឱ្យកាន់តែប្រសើរឡើង ប្រកបដោយភាពកក់ក្ដៅស្របតាមគោលនយោបាយអាទិភាពលើវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកសេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដែលផ្តោតលើការថែទាំសុខភាពបឋម សំដៅការពារ និងលើកកម្ពស់សុខភាព បង្ការ និងគ្រប់គ្រងជំងឺ ឬបញ្ហាសុខភាពពាក់ព័ន្ធសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍៩ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល