Connect with us

ព័ត៌មានជាតិ

​ម្ចាស់​ហាងកាហ្វេ​​មួយ​រូប ​ប្រកាស​​បរិច្ចាគ​​ថវិកា​១២០០​ដុល្លារ ​ដល់​អ្នក​ស្រលាញ់​បរិស្ថាន​

បានផុស

នៅ

អ្នក​​អត្ថាធិប្បាយ​បាល់​ទាត់​ ប្រកប​​ដោយ​ថ្វី​​​មាត់​ប្រចាំ​​ស្ថានីយ​ទូរទស្សន៍​​BTV និង​​​ជា​​ម្ចាស់​យីហោ​ឡានីត កាហ្វេហ្វីន ​​លោក​​ រស់​​ កាណាល់​ បាន​ប្រកាស​ផ្តល់​បរិច្ចាគ​ថវិកា​ចំនួន​ ១២០០​ដុល្លារ​​ ក្នុង​មួយ​ឆ្នាំ​ដល់​​ក្រុម​យុវជន​ ឬ​អ្នក​ស្រលាញ់​បរិស្ថាន​នៅ​​​រាជធានី​ភ្នំពេញ។​

ការ​​រួម​​ចំណែក​បរិច្ចាគ​ថវិកា​នេះ​​ត្រូវ​បាន​​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​​កត់​សម្គាល់​ឃើញ​ថា​ បរិមាណ​​សំរាម​នៅ​​ភ្នំពេញ​​បាន​កើន​ឡើង​​​ប្រមាណ​​៣៧០០​​​តោន ​​​ក្នុង​មួយ​ថ្ងៃ​ ​​ហើយ​២០​%​ ជា​​សំណល់​ប្លាស្ទិក​។ ​​​ក្នុង​នោះ​ឡានីត​ កាហ្វេហ្វីន​ ទាំង​ ១០សាខា​ ក៏​បាន​រួម​ចំណែក​បង្កើត​នូវ​​សំណល់​ប្លាស្ទិក​មិន​តិច​ដែរ​។​​

“​ខ្ញុំ​បាន​​អាន​ឯកសារ​មួយ​នៅ​​ភ្នំពេញ​​តែ​មួយ​ថ្ងៃ​ មាន​​កាក​សំណល់​ជាង​ ៣៧​០០​តោន​​ ហើយ​ក្រុម​ហ៊ុន​បី​ដែល​​ទទួល​សិទ្ធិ​ប្រមូល​សំរាម​នៅ​​ភ្នំពេញ​​ ដែល​មាន​​កន្លែង​ខ្លះ​បាន​​ប្រមូល​ និង​កន្លែង​ខ្លះ​​មាន​ភាព​ខ្វះ​ចន្លោះ​ ក្នុង​ហ្នឹង​​ក៏​មាន​ថង់​ប្លាស្ទិក​​ពី ​ឡានីត កាហ្វេហ្វីន​​​ដែរ ដោយ​សារ​ក្នុង​មួយ​ខែ​​ខ្ញុំ​ប្រើ​​អស់​​កែវ​ជ័រ​​ជាង​៣​ម៉ឺន មាន​ថង់​ និង​ទុយយោ​​​​​ប្លាស្ទិក​ថែម​​ទៀត​។ ​​ហេតុ​នេះ​ ខ្ញុំ​ចង់​ចូល​រួម​ជួយ​ត្រលប់​ទៅ​វិញ​ ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុស​​ត្រូវ​ដ៏​តិច​តួច​​​ទៅ​​​សង្គម​​វិញ​​ និង​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​ជា​អ្នក​ជួយ​ថែរក្សា​បរិស្ថាន​រាជធានី​ភ្នំពេញ​​​”។ លោក កាណាល់​ បន្ថែម​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហា​បរិស្ថាន​​ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា ចាត់​ទុក​ជាវិស័យ​អាទិភាព​មួយ​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម វប្បធម៌ និងទេសចរណ៍។ ដោយ​សារ​ភាព​រីក​ចម្រើន​របស់​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​បរិមាណ​សំរាម​រហូតដ​ល់ ៣៧០០តោនក្នុងមួយថ្ងៃ ដែល​ជា​កង្វល់​មួយ​របស់​អាជ្ញាធរ​ត្រូវយកចិត្តទុកដាក់។ យ៉ាង​ណា​មិញ​បញ្ហា​សំរាម​ត្រូវ​បាន​ដោះ​ស្រាយ ក្រោយ​មាន​​ការ​កែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការ​គ្រប់​គ្រង​សំរាម ​សំណល់រឹង នៅ​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ជា​បន្ត​បន្ទាប់​។

ជា​ចក្ខុវិស័យ​រយៈ​ពេល​វែង​ គ្រប់​ម្ចាស់​អាជីវកម្ម​​ទោះ​តូច​ក្តី​ ធំ​​ក្តី​​​ បើ​អាច​ធ្វើ​បាន ​​គួរ​កាត់​បន្ថយ​​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​​ជា​អតិបរមា​​។​​​ប៉ុន្តែ​​ក្នុង​ករណី​កាត់​បន្ថយ​មិន​បាន​ទេ​ គួរ​​រួម​​ចំណែក​​ជា​ថវិកា​​ក្នុង​កម្រិត​ណា​មួយ​ដែល​​បាន​មក​ពី​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​​យើង​​ ទៅ​សង្គម​​វិញ​​តាម​​រយៈ​ការ​បរិច្ចាគ​ដល់​​យុវជន​ ឬ​អ្នក​ស្រលាញ់​បរិស្ថាន​​។​នេះ​បើ​តាម​​ការ​អះអាង​របស់​លោក កាណាល់​៕​

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៣១ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៥៤ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

Sokha Hotels

ព័ត៌មានពេញនិយម