ព័ត៌មានជាតិ
ខេត្តក្យង់សាំងប៊ូកដូកូរ៉េនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារពលករកម្ពុជា
សាធារណរដ្ឋកូរ៉េ ៖ តបតាមការអញ្ជើញ ពីសំណាក់ឯកឧត្ដម Lee Cheol Woo (លី ឆល់វូ) អភិបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Lee Cheol Woo ដើម្បីពិភាក្សាលើវិស័យការងាររវាងប្រទេសទាំងពីរ និងការគាំពារពលករកម្ពុជា។

ក្នុងជំនួបពិភាក្សានោះ លោក ហេង សួរ បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារ រួមទាំងការទទួលយកពលករកម្ពុជាតាមប្រព័ន្ធអនុញ្ញាតមុខរបរ និងតាមកម្មវិធីពលកររដូវកាល ពិសេសការគាំពារពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តក្យង់សាំងប៊ូកដូ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីសម្រាប់ការអញ្ជើញទស្សនកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការនាពេលនេះ ដែលលោកអភិបាលខេត្តសង្ឃឹមថា ភាគីទាំងពីរ នឹងទទួលលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ។

តាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត និងជួយអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយអាចពង្រីកលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកអភិបាលខេត្ត នឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយជាសម្ភារ: ឧបករណ៍សម្រាប់បំពាក់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវ: បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ សិស្ស និស្សិត គ្រូបច្ចេកទេស ចែករំលែកនូវបទពិសោធន៍ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងផ្តល់ជំនួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់។

បន្ទាប់ពីជំនួបនេះ លោករដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលពន្លត់អគ្គិភ័យក្យង់សាំងប៊ូកដូផងដែរ៕














-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?