Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ បំផុសឱ្យគ្រប់ភូមិសិក្សាទាំងអស់ រៀនសរសេរ និងអានភាសាខ្មែរ ដើម្បីលើកតម្កើងអក្សរសាស្ត្រជាតិ

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បំផុស​គ្រប់​ភូមិ​សិក្សា​ទាំងអស់ រៀន​សរសេរ និង​អាន​ភាសា​ខ្មែរ ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើក​តម្កើង​អក្សរសាស្ត្រ​ជាតិ និង​ភាសាជាតិ បាន​គង់វង្ស ខណៈ​បច្ចុប្បន្ន​ការ​សរសេរ និង​អាន​ភាសា​ខ្មែរ នៅ​មិន​ទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី​ប្រឡងប្រជែង អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ​ពានរង្វាន់ សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​អបអរ​សាទរ​ទិវា​ជាតិ​អំណាន ១១ មីនា ២០២៤ ក្រោម​ប្រធានបទ“​អំណាន​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទាំងអស់​គ្នា​ក្នុង​ជីវិត​” កាលពី​ថ្ងៃ​ទី ៩ មីនា លោក​បណ្ឌិត​សភា​ចារ្យ ណាត ប៊ុន​រឿន រដ្ឋ​លេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្នើ​ឱ្យ​លោកស្រី​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ដាក់​សំណើ​ការ​រៀន​អាន និង​សរសេរ​ភាសា​ខ្មែរ នៅ​គ្រប់​ភូមិ​សិក្សា ទៅ​ក្នុង​សន្និបាត​ក្រសួង​អប់រំ​ខាងមុខនេះ ដោយ​អាច​ឱ្យ​សាលា​អនុវត្ត​ជា​រៀងរាល់​ខែ ឬ រៀងរាល់​ត្រីមាស ដើម្បី​ឱ្យ​សិស្ស​គ្រប់​កម្រិត​សរសេរ និង​អាន​ភាសា​ខ្មែរ បាន​ត្រឹមត្រូវ។

លោក​រដ្ឋលេខាធិការ បាន​បន្ត​ថា «​ការ​រៀន​សរសេរ និង​ការ​អាន​ភាសា​ខ្មែរ​នេះ មិនមែន​តែ ធ្វើ​តែ ផ្តោត​តែ​ទៅ​លើ​សាលាបឋមសិក្សា​នោះ​ទេ។ សព្វថ្ងៃ​សូម្បីតែ​និស្សិត​នៅ​ថ្នាក់​ឧត្ដមសិក្សា និង​មជ្ឈដ្ឋាន​ទាំងអស់ ដោយសារតែ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ទំនើប លែង​ចង់​សរសេរ​ដៃ​ហើយ។ យើង​ផ្តើម​ចេញពី​ខាង​អប់រំ​យើង​ទៅ​អាន​ឱ្យ​បាន​ត្រឹមត្រូវ​ពាក្យ​ណា​អាន​មិន​ត្រឹមត្រូវ យើង​មាន​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត កែតម្រូវ​សរសេរ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​អក្សរ​ក៏​ត្រូវ​សរសេរ​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ រហូតដល់​ខ្លះ​និយាយ​ថា សរសេរ​អក្សរ​ខ្មែរ​លំបាក មាន​ស្រះ​ស្មុគស្មាញ សរសេរ​បរទេស​ស្រួល​ជាង​»។

លោក​រដ្ឋលេខាធិការ បាន​បន្ត​ទៀត​ថា «យើង​ក៏​គួរតែ​មាន​មោទនភាព​ជាតិ​ដែរ យើង​មាន​ភាសាជាតិ ទាំង​ភាសា​សរសេរ ភាសា​និយាយ កត់ត្រា​ឈ្មោះ​យើង​ជា​ភាសា​របស់​ខ្លួន​រាប់​សតវត្ស​មក​ហើយ នេះ​ជា​មោទនភាព​ណាស់​ហើយ​ដែល​បុព្វបុរស​យើង​ខំ​តស៊ូ កុំ​អី​យើង​លែង​បាន​ឃើញ​អក្សរ​ខ្មែរ ដោយ​និយាយ​ខ្មែរ តែ​សរសេរ​ផ្សេងៗ បាត់​ទៅ​ហើយ។ ដូចនេះ​យើង​ត្រូវ​នឹកឃើញ​ដូនតា​របស់​យើង ត្រូវ​ខិតខំ​ថែរក្សា​ឱ្យ​បាន​គង់វង្ស​»។

លោក​រដ្ឋលេខាធិការ បាន​បន្ថែម​ទៀត​ថា ជំហាន​បន្តបន្ទាប់​ទៀត ខាង​ក្រុមប្រឹក្សា​ជាតិ​អក្សរ​ខ្មែរ នៃ​រាជបណ្ឌិត​សភា​កម្ពុជា នឹង​ពិនិត្យ​ការ​សរសេរ​អក្សរ​នៅ​តាម​ស្លាក​យីហោ តាម​ទី​សាធារណៈ​នេះ ដោយ​កន្លែង​ខ្លះ​សរសេរ​ភាសា​បរទេស ខ្លះ​សរសេរ​ខ្មែរ​មិន​បាន​ត្រឹមត្រូវ ពោល​គឺ​ត្រូវ​សរសេរ​ភាសា​ខ្មែរ​នៅ​លើ​គេ មាន​ទំហំ​ប៉ុនណា ហើយ​ភាសា​គេ​នៅ​ក្រោម​ទី ២ ឬ ទី ៣ ធ្វើ​បែបនេះ​មិនមែន​តឹងតែង​ទេ ប្រទេស​ណា​ក៏​ធ្វើ​ដែរ វា​ជា​វប្បធម៌​របស់​ប្រទេស​នីមួយៗ ពិសេស​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ។

ពាក់ព័ន្ធ​នឹង​កម្មវិធី​ប្រឡងប្រជែង អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លោក​រដ្ឋលេខាធិការ បាន​លើក​ឡើង​ថា ការ​ប្រកួតប្រជែង​នេះ ជា​ការ​លើក​តម្កើង​វប្បធម៌​ជាតិ និង​ផ្សារភ្ជាប់​ជំនាន់​មនុស្ស​ពី​ជំនាន់​ក្មេង និង​ជំនាន់​ចាស់ ហើយ​យើង​ខិតខំ​ថែរក្សា​ការពារ​ផ្សព្វផ្សាយ​ពង្រីក​ឈរ​លើ​ស្មារតី​អភិរក្ស និង​អភិវឌ្ឍន៍ ស្រប​ទៅ​នឹង​រាជរដ្ឋាភិបាល នៃ​អាណត្តិ​ទី ៧ នេះ សម្រួច​ខ្លាំង​លើ​ការ​លើក​តម្កើង​វប្បធម៌​ជាតិ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រុស្ស៊ី​តំឡើង​រ៉ុក្កែត​​​​ត្រៀម​បាញ់បង្ហោះ​ផ្កាយរណប​និង​យាន​អវកាស​ ចំថ្ងៃអាមេរិក​បោះឆ្នោត​

ព័ត៌មានជាតិ៤ ម៉ោង មុន

គ្រូ និងយុវជន អំពាវនាវ​ដល់​សិស្ស យុវជន​ឱ្យ​មក​ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET) ឱ្យបានផុសផុលទាំង​អស់​គ្នា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមត្ថកិច្ចថៃ​​ចាប់​ខ្លួន​​បណ្តាញ​ជួញ​ដូរមនុស្ស​​នៅខេត្ត​ជាប់​ព្រំដែន​កម្ពុជា​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ អរគុណ​រដ្ឋាភិបាល​កូរ៉េ​ដែល​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​មេដឹកនាំ​អ៊ីរ៉ង់​នៅ​តែប្តេជ្ញា​សងសឹក​អ៊ីស្រាអែល​និង​អាមេរិក​​

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ស្រាបៀរខារ៉ាបាវដែលលោកអ្នកទន្ទឹងរង់ចាំ បានមកដល់កម្ពុជាហើយ!

ព័ត៌មានជាតិ១០ ម៉ោង មុន

​គម្រោង​​ផ្លូវជាតិលេខ ៦០បេ (ក្រុងក្រចេះ-កំពង់ថ្ម ខេត្តកំពង់ធំ) លើកយក​ពិភាក្សា​លម្អិត ជំរុញ​ការ​សាងសង់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងជើង ប្រកាសឈរប្រកៀកស្មារុស្ស៊ី រហូតដល់ទីក្រុងមូស្គូឈ្នះ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

Fan Bingbing វិះនឹង​បាត់​បង់​តួនាទីសម្ដែង​ក្នុង​ភាព​យន្ត​ ព្រោះ​មានសម្រស់ស្អាត​ពេក

សន្តិសុខសង្គម១២ ម៉ោង មុន

ឃាត់ខ្លួនអ្នករកស៊ីគក់ជេម៉ូតូនៅឃ្លាំងរំសេវពីរនាក់ ពាក់ព័ន្ធករណីប្រើស្លាកលេខក្លែងក្លាយ

Sokha Hotels

ព័ត៌មានពេញនិយម