Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានឲ្យប្រយ័ត្នជំងឺឈាមខ្មៅ ព្រោះនៅឡាវ មានករណីឆ្លងមកមនុស្សហើយ

បានផុស

នៅ

Bangkok Post ចុះផ្សាយកាលពីថ្ងៃអាទិត្យទី១០ខែមីនាថា នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ នៃប្រទេសថៃ បានព្រមានដល់អ្នកចិញ្ចឹមគោក្របី ឲ្យប្រុងប្រយ័ត្នចំពោះជំងឺឈាមខ្មៅ បន្ទាប់ពីជនជាតិឡាវ៣នាក់ រស់នៅក្នុងខេត្តចំប៉ាសក្តិ ភាគខាងត្បូងប្រទេសឡាវ បានធ្លាក់ខ្លួនឈឺ ក្រោយបរិភោគសាច់គោឆៅ។

(រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក Somchuan Ratanamungklanon អគ្គនាយកនៃនាយកដ្ឋានខាងលើ, ពាក់ព័ន្ធបញ្ហានេះ មន្ត្រីបសុសត្វដែលមានមូលដ្ឋាននៅខេត្តភាគឦសានជាប់ព្រំដែនជាមួយឡាវ ត្រូវណែនាំឲ្យរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វគោក្របីរួចហើយ។

លោកបន្ថែមថា អ្នកចិញ្ចឹមគោក្របី ក៏ត្រូវបានណែនាំឲ្យរាយការណ៍ជាបន្ទាន់ដល់មន្ត្រីបសុសត្វនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ប្រសិនបើគោ ក្របី ពពែឬចៀម ឈឺនិងងាប់លឿន ហើយកុំប៉ះពាល់ ឬយកសាច់ទៅចម្អិនឲ្យសោះ រង់ចាំអាជ្ញាធរចុះទៅពិនិត្យសិន។

កញ្ញា Kaenika Oonchit (រូបថត៖ Thai PBS)

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យរងនៃវិមានរដ្ឋាភិបាលថៃកញ្ញា Kaenika Oonchit និយាយថា មន្ត្រីនៅមណ្ឌលចក្តាឡីស័កសត្វតាមព្រំដែនថៃ-ឡាវ ត្រូវបានបញ្ជាឲ្យពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ ដើម្បីការពារការរត់ពន្ធគោក្របី ពពែ ឬចៀម ឬសាច់ចូលទៅក្នុងប្រទេសថៃ។

សូមបញ្ជាក់ ឈាមខ្មៅ គឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។ វាកើតឡើងដោយធម្មជាតិនៅក្នុងដី ហើយជាទូទៅប៉ះពាល់ដល់សត្វក្នុងស្រុក និងសត្វព្រៃ។

មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ ឬដោយប្រយោលជាមួយសត្វឈឺ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបង្ហាញថា ជំងឺឈាមខ្មៅ អាចចម្លងពីមនុស្សទៅមនុស្សបានទេ។

រោគ​សញ្ញាជំងឺនេះមានដូចជាចេញពងបែក​តូចៗ ឈឺក្បាល រាគ​ ​និងដង្ហើម​ខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ជួបព្យុះរដូវប្រាំង បណ្តាលឲ្យអាកាសធាតុ ក្តៅហែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៧ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម