Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ណែនាំឲ្យគិតគូរចំពោះការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ​

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យគិតគូរទៅលើការឆ្លើយតប នឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ​ ជាពិសេសបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថលលើកទី ១ ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤នេះ។    

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យ «វេទិការដ្ឋាភិបាល ឌីជីថលលើកទី ១ ឆ្នាំ ២០២៤» នេះ ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើចំណុចគន្លឹះមួយចំនួន។ ក្នុងនោះ រួមមានការឆ្លើយតប នឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ឌីជីថលថ្មីៗ​ ជាពិសេសបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត (Generative AI) ដែលម្យ៉ាងនាំឲ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព។

ប៉ុន្តែម្យ៉ាងទៀត នាំឲ្យមានការកំណើននៃរំហូរទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ទិន្នន័យទាំងនោះ ឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និងការគំរាមកំហែងសន្តិសុខសាយប៊ើរ ជាដើម។

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួង​ព័ត៌មាន កាលពីថ្ងៃទី ២៣ ខែមករាកន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ដែលអាចបង្កើតនូវព័ត៌មានក្លែងក្លាយ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ។

តែយ៉ាងណាក៏ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានលើកឡើងថា បច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត (AI) មិនមែនអាក្រក់ទាំងអស់នោះទេ ដោយបច្ចេកវិទ្យានេះ នឹងផ្តល់នូវថាមពលថ្មី ផលិតភាពថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ បើប្រើប្រាស់ក្នុងផ្លូវត្រូវ។

សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ គិតគូរអំពីការរៀបចំបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ឲ្យបានត្រឹមត្រូវ សម្រាប់បម្រើដល់ប្រយោជន៍សង្គម និងប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម