Connect with us

ព័ត៌មានអន្ដរជាតិ

និស្សិត រុស្ស៊ី ម្នាក់ជាប់ពន្ធនាគារ ១០ ថ្ងៃពីបទដាក់ឈ្មោះ Wi-Fi គាំទ្រ អ៊ុយក្រែន

បានផុស

នៅ

និស្សិត​រុស្ស៊ី​ម្នាក់ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ១០ ថ្ងៃ បន្ទាប់ពីប្តូរឈ្មោះ Wi-Fi របស់គាត់ទៅជាពាក្យស្លោកគាំទ្រអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Moscow Times កាលពីថ្ងៃទី១០ ខែ​មីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និស្សិតសាកលវិទ្យាល័យរុស្ស៊ីម្នាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនៅទីក្រុងមូស្គូ បន្ទាប់ពីមន្ត្រីប៉ូលិសបានរកឃើញថា Wi-Fi សិស្សនិស្សិតនោះដាក់ឈ្មោះ “Slava Ukraini!” ដែលមានន័យថា “សិរីល្អចូរមានដល់អ៊ុយក្រែន!” ដែលជាពាក្យស្លោកសម្រាប់ស្រែកគាំទ្រអ៊ុយក្រែន ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ចាប់តាំងពីភ្លើងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ក្រុមមន្ត្រីរុស្ស៊ីបានចេញការពិន័យដាក់ពន្ធនាគារមនុស្សរាប់ពាន់នាក់ដែលបានរិះគន់ជាសាធារណៈចំពោះប្រតិបត្តិការសឹករបស់រុស្ស៊ី ឬបង្ហាញការគាំទ្រដល់កងកម្លាំងអ៊ុយក្រែនជាដើម ។

យោងតាមអង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថា កាលពីឆ្នាំ ២០២៣ កន្លងទៅ មានមនុស្សជាង ២១,០០០ នាក់ ត្រូវបានកំណត់គោលដៅដោយច្បាប់គាបសង្កត់របស់រុស្ស៊ីដែលប្រើដើម្បីបង្ក្រាបសកម្មជនប្រឆាំងសង្គ្រាម រួមទាំងការកាត់ទោសដាក់ពន្ធនាគារ និងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ដើម្បីបំបិទមាត់អ្នករិះគន់ចំពោះសង្គ្រាមទាំងនោះ ។

គួរបញ្ជាក់ថា និស្សិតរូបនេះគឺជាមនុស្សចុងក្រោយគេហើយស្ថិតក្នុងបញ្ជីដែលត្រូវបានដាក់ទណ្ឌកម្មចំពោះការបញ្ចេញមតិអំពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈកាលពីខែមុន មនុស្សរាប់រយនាក់ត្រូវបានឃុំខ្លួនដោយគ្រាន់តែដាក់កម្រងផ្កាក្នុងការរំលឹកដល់មេដឹកនាំប្រឆាំងលោក Alexei Navalny ដែលបានស្លាប់នៅក្នុងពន្ធនាគារ Arctic Circle ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ព័ត៌មានជាតិ២១ ម៉ោង មុន

សណ្ឋាគារលំដាប់ផ្កាយ ៥ តម្លៃ ៧០ លានដុល្លារ ​នឹង​លេច​រូបរាង​នៅទឹកដីក្រុងបាវិត ខេត្ដស្វាយរៀង

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនិពន្ធខ្មែរ សុំកែតម្រូវចំពោះការលើកឡើងរបស់បណ្ឌិត មាស នី ពាក់ព័ន្ធការដកកងទ័ពវៀតណាម

Sokha Hotels

ព័ត៌មានពេញនិយម