Connect with us

ព័ត៌មានជាតិ

ត្រឹមឆ្នាំ ២០២៧ ​គ្រប់​សាលារៀន មណ្ឌលសុខភាព តាមជនបទនឹង​ទទួលសេវា 4G ប្រើប្រាស់យ៉ាងទូលំទូលាយ

បានផុស

នៅ

ត្រឹមឆ្នាំ ២០២៧ រដ្ឋាភិបាល​បានដាក់គោលដៅក្នុង​ការ​ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃសេវាទូរសព្ទ 4G និងសេវាអ៊ីនធឺណិត​ឲ្យ​បាន​ដល់គ្រប់​គោលដៅសាលារៀន មណ្ឌលសុខភាព សាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅ​តាម​ទីជនបទ​ទូទាំងប្រទេស។ នេះបើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយនិងទូរគមនាគមន៍ថ្លែងនៅព្រឹកមិញនេះនៅក្នុងកម្មវិធី​ “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​​ជំរុញបរិវត្តកម្មឌីជីថល បើតាមលោករដ្ឋមន្រ្តី ក្រសួង​បាន​បញ្ជាទិញកុំព្យូទ័រនិងឧបករណ៍​ឌីជីថលរាប់​ម៉ឺនគ្រឿងផ្តល់​ជូន​ដល់​គ្រប់ក្រសួងស្ថាប័ន​ ដើម្បី​បង្កលក្ខណៈងាយស្រួលក្នុងកិច្ចការរដ្ឋបាល និងបង្កើន​ប្រសិទ្ធភាពការងារ​។

ជុំវិញនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃសេវានិងសេវាអ៊ីនធឺណិត លោករដ្ឋមន្រ្តី​បាន​បន្ត​ថា ក្រសួងប្រៃសណីយ៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកំពុងបន្តយកចិត្តទុកដាក់ជំរុញការយល់ដឹងជាសាធារណៈអំពីសារៈប្រយោជន៍​និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បី​ជំរុញកំណើនអក្ខរកម្មឌីជីថល និងបណ្តុះបណ្តាលសិស្សឱ្យយល់ដឹងនិងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីក្លាយជា «ពលរដ្ឋឌីជីថល»។

ក្នុងពេលជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍បាន​សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានឧត្តមសិក្សានឹង​ជំរុញផលិតធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលឱ្យបានយ៉ាងតិច ១០ ម៉ឺននាក់ ក្នុងរយៈពេល ១០ ឆ្នាំ។ បើតាមលោក ជា វ៉ាន់ដេត ដើម្បីសម្រេចបានគោលដៅនេះ មាន​កម្មវិធីជាច្រើនពាក់ព័ន្ធ​ការអភិវឌ្ឍធនធានមនុស្សត្រូវបានដាក់ចេញដោយ​ក្រសួងនិងគណៈកម្មាធិការរដ្ឋាភិបាល​ឌីជីថល​មានជាអាទិ៍​ ការ​បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការផ្តល់អាហារូបករណ៍ទេពកោសល្យ​ឌីជីថល​តេជោ ការកៀរគរនិងបណ្តុះបណ្ដាលអ្នកបច្ចេកវិទ្យាឌីជីថល។​

ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្រ្តី​ក៏​បាន​លើកឡើង​ពីគោលដៅ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​សិក្សា​ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងពេលវេលា​សមស្របនាពេល​ខាងមុខផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៧ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៦ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម