កីឡា
វិសាខា នៅតែមិនទាន់សម្រេចវិលចូល CPL និងពានសម្តេចតេជោវិញ
ក្លិបបាល់ទាត់វិសាខានៅមិនទាន់សម្រេចចិត្តវិលត្រឡប់ចូលរួមប្រកួតពានរង្វាន់ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌាន ព្រីមៀរលីគ (CPL) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញទេ បន្ទាប់ពីប្រកាសដកខ្លួនកាលពីថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤។

សន្និសីទសារព័ត៌មានរៀបចំនៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកចូលរួមដោយ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រធាននាយកដ្ឋានអាជ្ញាកណ្តាល អ្នកគ្រប់គ្រងផ្នែកការប្រកួត និងតំណាងក្លិបបាល់ទាត់វិសាខា បានបកស្រាយបំភ្លឺពីជុំវិញការកាត់សេចក្តីរបស់អាជ្ញាកណ្តាលលើទីលាន។
ប្រធាននាយកដ្ឋានអាជ្ញាកណ្តាលបានបញ្ជក់ថា ក្នុងជំនួបរបស់ វិសាខា ជាមួយ ភ្នំពេញក្រោន ជើងទី១ វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រឹមនាទី ១៨:១៥ មិនមែន Offside ទេ។ តាមពិតចំណុចនេះគឺបាល់ Onside ប៉ុន្តែអាជ្ញាកណ្តាលចាប់ Offside។

ជាមួយគ្នានេះ តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគ្រប់ក្លិបបើកទ្វារស្វាគមន៍ជានិច្ចការវិលត្រឡប់មកកាន់ពានរង្វាន់ខេមបូឌានលីគទី១ លីគទី២ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន របស់ក្លិបបាល់ទាត់វិសាខា ប៉ុន្តែក៏ផ្នែកលើគោលការណ៍ច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី និងសហព័ន្ធកីឡាបាល់ទាត់ពិភពលោកដែរ ពីស្ថាប័នកីឡាបាល់ទាត់កំពូលទាំងពីរដែរ ពីព្រោះការដកខ្លួនរបស់វិសាខាដឹងឮដល់ស្ថាប័នទាំងពីរ។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០០២៤ វិសាខា បានប្រកាសដកខ្លួនពីការប្រកួតទាំងអស់ដែលរៀបចំដោយក្រុមហ៊ុន ខេមបូឌាន ព្រីមៀរលីគ រដូវកាល២០២៣-២៤ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ បន្ទាប់ពីអាជ្ញាកណ្តាលកាត់សេចក្តីដ៏ចម្រូងចម្រាសក្នុងការប្រកួតរបស់ម្ចាស់ផ្ទះវិសាខាជាមួយភ្នំពេញក្រោន ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ក្នុងជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នៅកីឡដ្ឋានព្រីនស៍៕


អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ