Connect with us

កីឡា

ក្រុមបាល់ទះនារី Red Rockets គ្រងជើងឯកលីគនារីជប៉ុន២ឆ្នាំជាប់គ្នា

បានផុស

នៅ

ក្រុមបាល់ទះនារី NEC Red Rockets Kawasaki បានយកឈ្នះក្រុម JT Marvelous Nishinomiya ដែលមានប្រវត្តិមិនធ្លាប់​ចាញ់​ក្នុង​វគ្គសន្សំ​ពិន្ទុ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​លីគ​បាល់ទះ​នាទី​ជប៉ុន​ V.League ពីរ​ឆ្នាំ​ជាប់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ការពារតំណែងជើងឯក​ឆ្នាំ NEC Red Rockets Kawasaki បានអបអរការឈ្នះជើងឯកជាតិស្ត្រីជាលើកទី៩របស់ពួកគេ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញក្នុងលទ្ធផល ៣-១ (២៧-២៥, ៣២-៣០, ១៦-២៥, ២៥-១៧) ធ្វើឲ្យក្រុមJT Marvelous Nishomiya ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​ពួក​គេមិន​ធ្លាប់​ចាញ់​សោះ​ក្នុង​វគ្គ​សន្សំ​ពិន្ទុចាប់​តាំង​ពី​ដើម​រដូវ​កាល​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ទើប​ស្គាល់​ជាតិ​បរាជ័យ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ V-League កាលពីថ្ងៃអាទិត្យ​នៅចំពោះមុខអ្នកទស្សនា​ផ្ទាល់​ប្រមាណ​ ៣០០០​នាក់​ នៅកីឡដ្ឋាន Takasaki Arena ក្នុងទីក្រុង Takasaki។ ក្នុងនោះក្រុម Saitama Ageo Medics បានដណ្ដើមបានមេដាយសំរិទ្ធ បន្ទាប់ពីបានយកឈ្នះក្នុងលទ្ធផល ៣-០ (២៥-២០, ២៥-២២, ២៥-១៨)លើ​ក្រុម Toyota Auto Body Queenseis Kariya ។

កីឡាការិនី Sarina Koga អាយុ២៧ឆ្នាំមកពី NEC Red Rockets Kawasaki បានដឹកនាំក្រុមដោយទទួលបាន២៦ពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយត្រូវបានជាប់ឈ្មោះជាកីឡាការិនីឆ្នើមក្នុងលីគ២ឆ្នាំជាប់គ្នា។ ​ការ​ប្រកួតលីគបាល់ទះនារីជប៉ុន មានក្រុម១២ចូលរួមប្រកួតប្រជែង។ ចំពោះក្រុមបាល់ទះនារី NEC Red Rockets ជាក្រុមល្អនាពេលបច្ចុប្បន្ន បន្ទាប់ពីពួកគេបានយកធ្លាប់ឈ្នះពានរង្វាន់នេះចំនួន៩លើក គិតចាប់តាំងពីឆ្នាំ១៩៦៧ ជា​ពេល​ដែល​ពានរង្វាន់នេះត្រូវបានបង្កើតឡើង៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Asianvolleyball

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម