ព័ត៌មានអន្ដរជាតិ
លោក Zelensky តិះដៀលបន្ទូលសម្ដចប៉ាបឲ្យ អ៊ុយក្រែន លើកទង់ ស ចរចារកសន្តិភាពជាមួយ រុស្ស៊ី
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃអាទិត្យកន្លងទៅបានរិះគន់យ៉ាងចាស់ដៃតបទៅបន្ទូលរបស់សម្ដេចប៉ាប Francis ដែលឲ្យរដ្ឋាភិបាលទីក្រុងកៀវចរចារកសន្តិភាព និងគួរតែមានភាពក្លាហានក្នុងការលើកទង់ ស បញ្ចប់ភ្លើងសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែអ៊ុយក្រែនប្ដេជ្ញាហើយថាមិនទម្លាក់អាវុធសុំចុះចាញ់រុស្ស៊ីជាដាច់ខាត ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី១០ ខែមីនា ។
នេះមិនមែនជាលើកទីមួយឡើយដែលសម្ដេច Francis មានបន្ទូលធ្វើឲ្យរដ្ឋាភិបាលទីក្រុងកៀវថ្នាំងថ្នាក់ចិត្ត និងបញ្ឆេះកំហឹងពេញមួយផ្ទៃប្រទេសនោះ ជាក់ស្ដែងកាលពីចុងសប្ដាហ៍កន្លងទៅ សម្ដេចសង្ឃកាតូលិកព្រះជន្ម ៨៧ ព្រះវស្សាអង្គនេះមានបន្ទូលនៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនគួរតែចរចាជាមួយរុស្ស៊ីដែលកំពុងក្ដោបក្ដាប់ទឹកដីមួយចំនួនធំរបស់ខ្លួន ។
មិនបង្អង់យូរឡើយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឆ្លើយតបប្រាប់សារព័ត៌មាន CNN ថា “ទង់ជាតិរបស់យើងគឺមានពណ៌លឿង និងពណ៌ខៀវ ហើយនេះគឺជាទង់តំណាងឲ្យអាយុជីវិត ការស្លាប់ និងជ័យជម្នះរបស់យើង ដូច្នេះយើងនឹងមិនលើកទង់ផ្សេងដាច់ខាត” ។
ស្របពេលជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅបុរីវ៉ាទីកង់ លោក Andrii Yurash ក៏បានចេញមកប្រដូចបន្ទូលរបស់សម្ដេចប៉ាប Francis ពាក់ព័ន្ធនឹងសំណើសុំចរចាជាមួយរុស្ស៊ីថាប្រៀបបានទៅនឹងការចរចាជាមួយមេដឹកនាំ Adolf Hitler អ៊ីចឹង ។ លោកអគ្គរដ្ឋទូតបញ្ជាក់ថា “ផ្លូវតែមួយគត់បើយើងចង់បញ្ចប់ភ្លើងសង្គ្រាម គឺយើងត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីចូលសម្លាប់នាគ!” ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត បុរីវ៉ាទីកង់ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដើម្បីធ្វើការបកស្រាយបំភ្លឺទៅកាន់អ៊ុយក្រែនផងដែរថា “បន្ទូលរបស់សម្ដេចប៉ាបទាក់ទិនការលើកទង់ ស គឺទ្រង់មានបំណងឲ្យបញ្ចប់សង្គ្រាមបង្ហូរឈាម និងអំពាវនាវឲ្យមានភាពក្លាហានដើម្បីចរចារកដំណោះស្រាយ ក៏ដូចជាបទឈប់បាញ់ឈានទៅដល់ផ្លូវសន្តិភាពតែប៉ុណ្ណោះ” ។
គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ធ្លោយមាត់ថា ថ្ងៃណាមួយ ស៊ុយអែត នឹងទះដៃអបអរ អ៊ុយក្រែន ចូលណាតូវិញម្ដង
-
ចរាចរណ៍១៣ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)