Connect with us

ព័ត៌មានអន្ដរជាតិ

ពុទ្ធសាសនបណ្ឌិត្យស្នើស៊ើបអង្កេត ក្រោយហាងល្បីមួយនៅថៃ យកព្រះកេសព្រះពុទ្ធច្នៃជាពែង​កាហ្វេ​

បានផុស

នៅ

ទំព័រហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យក្នុងប្រទេសថៃ បានបង្ហោះសារជាមួយនឹងរូបថតនៃពែងកាហ្វេព្រះកេសព្រះពុទ្ធដែលត្រូវបានលក់តាមរយៈគេហទំព័រលក់ដ៏ល្បីមួយ និងដាក់ញត្តិទៅការិយាល័យព្រះពុទ្ធសាសនាជាតិ មកត្រួតពិនិត្យជាបន្ទាន់ ដោយចង្អុល​បង្ហាញ​ថា នេះ​គឺ​ជា​ការ​​ប្រមាថ​ព្រះពុទ្ធ ​មិន​មែន​ជា​ការ​គោរព​បូជា​ទេ។

យោងតាមសារព័ត៌មាន thethaiger បានដកស្រង់នូវខ្លឹមសាររបស់ទំព័រ​ដដែលដោយគូសបញ្ជាក់​យ៉ាងដូច្នេះថា “សូម​បញ្ជូន​មក​ការិយាល័យ​ជាតិ​នៃ​ព្រះពុទ្ធសាសនា​ នេះជាការប្រមាថនិងទម្លាក់តម្លៃរូបព្រះពុទ្ធ វាគឺជាឥរិយាបទរបស់មនុស្សដែលចាត់ទុកព្រះពុទ្ធគ្រាន់តែជាគ្រឿងលម្អ និងជាឧបករណ៍សម្រាប់បង្ហាញផលិតផលអាជីវកម្ម ដើម្បីធ្វើឲ្យខ្លួនឯងក្លាយជាអ្នកមាន។ គេ​មិន​ចាត់​ទុក​ព្រះពុទ្ធ​ជា​អ្នក​គោរព​តាម​បែប​នេះ​ឡើយ។ ប្រសិនបើរកឃើញនៅចិន ឬជប៉ុន វា​ពិបាក​ក្នុង​ការ​ហាមប្រាម​ ប៉ុន្តែ​នៅ​ប្រទេស​ថៃ​គួរ​តែ​ដោះស្រាយ​ទៅ​តាម​ច្បាប់”។

ក្រោយ​ការ​បង្ហោះ​ពីទំព័រហ្វេសប៊ុករបស់ពុទ្ធសាសនបណ្ឌិត្យថៃមិនបានប៉ុន្មានផង ភ្លាមៗនោះដែរ ​អ្នក​លេង​អ៊ីនធឺណិត​បានស្រុកបញ្ចេញ​មតិ​យ៉ាង​ច្រើន​ មនុស្សមួយចំនួនចាត់ទុកថាវាមិនសមរម្យពិតមែន ខណៈ​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ពន្យល់​ថា ដើម​កំណើត​របស់​ផលិតផល​នេះ​គឺ​មក​ពី​ប្រទេស​ជប៉ុន ឬ​ចិន និងមានទស្សនៈខុសពីប្រទេសថៃ។

ទោះបីជាយ៉ាងណាក៏ដោយ តាមការស៊ើបអង្កេតបន្ថែមទៀត គេបានរកឃើញថា នេះមិនមែនជាលើកទីមួយទេ ដែលព្រះកេសព្រះពុទ្ធត្រូវបានរំលេចលើពែងកាហ្វេ។ ក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាសិល្បករសម្រាប់ការលើកកម្ពស់ព្រះពុទ្ធសាសនានៃប្រទេសថៃ បានអំពាវនាវឲ្យនាយកដ្ឋានកិច្ចការសាសនា និងក្រសួងវប្បធម៌ ស្នើជួយថែរក្សាវានិងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធទាក់ទងនឹងបញ្ហាផ្លូវច្បាប់ ដោយពិចារណាការផ្អាកការចែកចាយ ផលិតផល​ពែង​កាហ្វេ​ដែល​បាន​ឃើញបន្ទាន់។

ទន្ទឹមនោះទៀតដែរ ក្រុមប្រឹក្សាសិល្បករបានផ្តល់អនុសាសន៍ដល់អង្គការ ការអនុវត្តព្រះពុទ្ធសាសនាផ្សេងៗ ទាំងសាធារណៈនិងឯកជន ឲ្យចូលរួមក្នុងការត្រួតពិនិត្យព្រឹត្តិការណ៍បែបនេះ ដើម្បីការពារកុំឲ្យវាកើតឡើងម្តងទៀត ដោយ​ស្នើ​ឲ្យមាន​ការ​ផាក​ពិន័យ​ផ្លូវ​ច្បាប់​កាន់​តែ​តឹង​រ៉ឹង​និង​ខ្ពស់​ជាង ទាំង​អ្នកផលិត​និងអ្នកលក់និងអ្នកបោះពុម្ពផ្សាយ ដែលបន្តធ្វើសកម្មភាពរបស់ពួកគេដែលមិនសមរម្យបំផុត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្មេងជំទង់ចិន វ័យ១៦ឆ្នាំ មានដុំសាច់ក្នុងខួរក្បាល ដោយសារតែផឹកទឹក៩លីត្រក្នុងមួយថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម