Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភា កម្ពុជា នឹងមានការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តស្រុកក្រុងខណ្ឌ

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីការបិទបញ្ចប់នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កម្ពុជា នឹងបន្តរៀបចំព្រឹត្តិការណ៍នៃការបោះឆ្នោតថ្មីមួយទៀត នាខែឧសភា ខាងមុខ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ឬហៅកាត់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលជាផ្លូវការ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានទទួលជោគជ័យដោយគ្រប់គ្រងអាសនៈស្ទើរតែទាំង ស្រុងនៅក្នុងព្រឹទ្ធសភា។

ក្នុងចំណោមគណបក្សនយោបាយចំនួន៤ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ ខណៈគណបក្សចំនួន២ទៀត មិនទទួលបានអាសនៈនោះទេ។

ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះ មាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង។  

ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ បានបិទបញ្ចប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏នឹងគ្រោងរៀបចំឡើង នៅឆ្នាំ២០២៤ នេះដែរ ពោល គឺនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ជាលើកទី៤។

យោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ គឺក្រុមប្រឹក្សាមានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។ សមាជិកក្រុមប្រឹក្សាត្រូវជ្រើសរើសឡើងដោយការបោះឆ្នោតអសកល មិនចំពោះ សេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមវិធីជ្រើសរើសជាសម្ងាត់។ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង ជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សានេះ។  

បើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប មានគណបក្សនយោបាយចំនួន៥ បានដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងដាក់បញ្ចីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ រួមមាន៖

  • គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ជីបេក្ខជនឈរឈ្មោះទាំង២៥រាជធានី-ខេត្ត និង២០៩ ក្រុង-ស្រុក-ខណ្ឌ ទូទាំងប្រទេស
  • គណបក្សឆន្ទៈខ្មែរ ដាក់បញ្ជីបេក្ខជនឈរឈ្មោះ ត្រឹម២៣រាជធានី-ខេត្ត និង១៩២ ក្រុង-ស្រុក-ខណ្ឌ
  • គណបក្សកម្លាំងជាតិ ដាក់បញ្ជីបេក្ខជនឈរឈ្មោះ ត្រឹម២២រាជធានី-ខេត្ត និង១០២ ក្រុង-ស្រុក-ខណ្ឌ
  • គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បញ្ជីបេក្ខជនឈរឈ្មោះ ត្រឹម១៩រាជធានី-ខេត្ត និង១៤៤ ក្រុង-ស្រុក-ខណ្ឌ
  • និងគណបក្សខ្មែររួបរួមជាតិ ដាក់បញ្ជីបេក្ខជនឈរឈ្មោះ ត្រឹម១៧រាជធានី-ខេត្ត និង៧៨ ក្រុង​-ស្រុក-ខណ្ឌ៕
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម