Connect with us

ព័ត៌មានជាតិ

លទ្ធផលប្រឡងចូលក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ នឹងត្រូវប្រកាសនៅល្ងាចថ្ងៃចន្ទនេះ

បានផុស

នៅ

ការប្រកាសលទ្ធផលបឋម នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤នេះ។ ការប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមុខងារសាធារណៈ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង-ស្ថាប័នសាមីទាំង ៣នោះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃនេះថា ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ គឺបានបញ្ចប់ហើយ។ ដូច្នេះ ការប្រកាសលទ្ធផលបឋម នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃចន្ទនេះតែម្ដង។

ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ ក្រសួង-ស្ថាប័នទាំង ៣នោះ រួមមាន៖ អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា ចំពោះលទ្ធផលនៃការប្រឡងប្រជែង ចូលក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ គឺមានបេក្ខជនជាប់ជាស្ថាពរចំនួន ៣៣នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ១៣នាក់, ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន មានបេក្ខជនជាប់ជាស្ថាពរចំនួន ៩៩នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ១៨នាក់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេក្ខជនជាប់ជាស្ថាពរចំនួន ៥២នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ១៧នាក់។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ការអនុវត្តឲ្យបាន​ម៉ត់ចត់ ស្របទៅតាមនិយាមនេះ គឺដើម្បីធានាថា បេក្ខជន-បេក្ខនារី ដែលបានខិតខំប្រឹងប្រែង ហើយសមត្ថភាពជាគោលតែម្ដង គឺលទ្ធផលចុងក្រោយដែលយើងនឹងប្រកាសជាបឋមបន្តិចទៀតនេះ ទាំងពេញសទ្ធិ និងបម្រុង គឺវាឆ្លុះបញ្ចាំងទៅលើសមត្ថភាពរបស់គាត់ម្នាក់ៗតែម្ដង ដែលក្នុងនោះ គឺដូចដែលសម្ដេចមហាបវរធិបតី បានលើកឡើង គឺអ្នកចេះគឺជាប់ ជាប់ដោយមោទនៈ ហើយនិងធ្លាក់ដោយអស់ចិត្តតែម្ដង»។

ក្រសួងមុខងារសាធារណៈ បានទុកពេលវេលាចំនួន ១សប្ដាហ៍ ឲ្យបេក្ខជនចូលរួមប្រឡងប្រជែង អាចត្រួតពិនិត្យកិច្ចការរបស់ខ្លួនបាន ប្រសិនបើមិនអស់ចំពោះលទ្ធផល ហើយបន្ទាប់ពីរយៈពេល ១សប្ដាហ៍ គឺក្រសួង នឹងប្រកាសលទ្ធផលជាផ្លូវការតែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម