ព័ត៌មានអន្ដរជាតិ
ថៃ ចុះថ្លៃសំបុត្រយន្តហោះ២០% អំឡុងពិធីបុណ្យសង្ក្រាន្ត
ក្រុមហ៊ុនអាកាសចរណ៍ថៃ នឹងផ្តល់ការបញ្ចុះតម្លៃប្រហែល២០% លើជើងហោះហើរក្នុងស្រុកដែលចេញដំណើរពេលព្រឹកព្រលឹមនិងយប់ជ្រៅ ក្នុងឱកាសបុណ្យសង្ក្រាន្ត។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) និងត្រូវបានចុះផ្សាយដោយ The Nation នៅថ្ងៃចន្ទទី១១ខែមីនា។
អគ្គនាយករង CAAT លោក Sarun Benjanirat និយាយថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ គ្រោងដំណើរការជើងហោះហើរបន្ថែម១០៤ជើង នៅថ្ងៃទី១១, ១២, ១៥និង១៦ខែមេសា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីដឹកជញ្ជូនលោក Suriya Juangruangreangkit សុំឲ្យបញ្ចុះតម្លៃសំបុត្រយន្តហោះ ក្នុងអំឡុងពេលពិធីបុណ្យនេះ។
តាមការបញ្ជាក់ពីលោក Sarun, ជើងហោះហើរបន្ថែម នឹងហោះក្រៅម៉ោងធម្មតា ទាំងព្រឹកព្រលឹម ឬពេលយប់ជ្រៅ ហើយតម្លៃសំបុត្រទៀតសោត នឹងត្រូវបញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកដំណើរ។ លោកបន្តថា ជើងហោះហើរបន្ថែម នឹងធ្វើដំណើរទៅ Phuket, Chiang Mai, Samui, Ubon Ratchathani, Udon Thani និង Khon Kaen ហើយអ្នកដំណើរ អាចកក់សំបុត្រ នៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយបាន។
កាលពីខែកុម្ភៈ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តថវិកាប្រមាណ ១០៤លានបាត (ជិត៣លានដុល្លារ) ពីមូលនិធិកណ្តាល ដើម្បីរៀបចំ “ពិធីបុណ្យមហាសង្ក្រាន្តពិភពលោក” ឲ្យអធិកអធម នៅទីក្រុងបាងកក និងទូទាំងប្រទេសក្នុងខែមេសាខាងមុខនេះ។
រៀបចំដោយក្រសួងទេសចរណ៍និងកីឡា, ពិធីបុណ្យនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ខែមេសា នៅតាមគោលដៅពិសេសដូចជាលើផ្លូវ Sanam Luang និង Ratchadamnoen ក្នុងទីក្រុងបាងកក និងខេត្តចំនួន១៦ផ្សេងទៀត ដើម្បីបង្ហាញពី “ថាមពលទន់” របស់ប្រទេសថៃ ជាមួយការតាំងពិព័រណ៍ម្ហូបអាហារ លេងកីឡា ការប្រគំតន្ត្រីចូលរួមដោយតារាល្បីៗទាំងជាតិនិងអន្តរជាតិ យុទ្ធនាការអានសៀវភៅ បញ្ចាំងខ្សែភាពយន្ត លេងហ្គេម សម្តែងសិល្បៈ ការឌីហ្សាញ និងដើរម៉ូដ ដើម្បីជំរុញវិស័យទេសចរណ៍។
អ្នកនាំពាក្យរងរដ្ឋាភិបាល Kaenaka Oonchit និយាយថា ពិធីបុណ្យនេះ រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាង២០ម៉ឺននាក់មកលេងប្រទេសថៃ ដោយបង្កើតប្រាក់ចំណូលប្រហែល ៣.១ពាន់លានបាត និងនាំថៃ ឲ្យចូលទៅក្នុងបញ្ជីប្រទេសដែលមានពិធីបុណ្យល្អបំផុតលំដាប់ពិភពលោក។
អ្នកនាំពាក្យដដែលបន្តថា ព្រឹត្តិការណ៍នេះក៏សម្គាល់ជាការអបអរចំពោះការដែលអង្គការយូណេស្កូ ដាក់សង្ក្រាន្តថៃ ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ហើយបន្ទាប់ពីពិធីបុណ្យនេះ រដ្ឋាភិបាលក៏គ្រោងស្នើសុំសិទ្ធិប៉ាតង់រៀបចំពិធីបុណ្យមហាសង្ក្រាន្តពិភពលោកជារៀងរាល់ឆ្នាំផងដែរ។
សូមបញ្ជាក់ជាថ្មី ពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ ថៃ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កាលពីថ្ងៃពុធទី៦ខែធ្នូឆ្នាំ២០២៣ នាំឲ្យមានការអបអរសាទរទូទាំងប្រទេស។
យូណេស្គូ បានប្រកាសពីការសម្រេចដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្ត ចេញពីប្រទេសបុតស្វាណា បន្ទាប់ពីថៃ ស្នើដាក់បញ្ចូលព្រឹត្តិការណ៍មួយនេះកាលពីឆ្នាំ ២០២០ មកម្ល៉េះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ជះលុយជិត ៣លានដុល្លារ រៀបចំ “ពិធីបុណ្យមហាសង្ក្រាន្តពិភពលោក” ឲ្យអធិកអធម ប្រមូលទេសចរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២៤ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ