Connect with us

ព័ត៌មានជាតិ

អង្គការភ្លែន នាំអ្នកសារព័ត៌មានទៅខេត្តរតនៈគិរី ដើម្បីសិក្សាឈ្វេងយល់ពីការរៀបការវ័យក្មេងរបស់ក្មេងស្រី

បានផុស

នៅ

អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសិក្សាដល់អ្នកសារព័ត៌មានចំនួន ១៣រូប មកពីស្ថាប័នផ្សេងៗគ្នាទៅកាន់ខេត្តរតនៈគិរី ដើម្បីឈ្វេងយល់ពី«ការរៀបការវ័យក្មេង និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី» នៅទីនោះ។ ដំណើរទស្សនកិច្ចសិក្សានេះ មានរយៈពេល៤ ចាប់ពីថ្ងៃទី១១ ដល់១៤ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ មានគោលបំណងបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិនៃការរៀបអាពាហ៍ពិពាហ៍វ័យក្មេងរបស់ក្មេងស្រីជនជាតិដើមភាគតិច ព្រមទាំងបង្ហាញអំពីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីនៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ ការធ្វើទស្សនកិច្ចនៅសហគមន៍ គម្រោង និងកម្មវិធីដែលររៀបចំដោយអង្គការភ្លែនអន្តរជាតិ គឺជាឱកាសមួយ ដើម្បីឈ្វែងយល់ពីការងារសសហគមន៍ ដែលរួមចំណែកលើកកម្ពស់សិទ្ធកុមារ និងសមភាពក្មេងស្រី។ ជាពិសេស ហានិភ័យជាច្រើនដែលផ្តល់ផលប៉ះពាល់អវិជ្ជមានទៅលើកុមារ យុវជន និងអ្នកចូលរួមកម្មវិធី ដោយសាររមូលហេតុដែលទាក់់ទងទៅនឹងយេនឌ័រ ទំនោរផ្លូវភេទ ដើមកំណើត ជាតិសាសន៍ ពិការភាព អាយុ ជំងឺ ឬមូលហេតុផ្សេងៗទៀតដែលអាចកើតមានឡើង។

របាយ​ការណ៍​សិក្សា​របស់​អង្គការ​ភ្លែនអន្តរ​ជាតិ​កម្ពុជា និង​ក្រសួង​កិច្ចការ​នារី​ ស្តី​ពីការ​រៀប​អាពាហ៍​ពិពាហ៍​នៅ​វ័យ​កុមារ និង​ការ​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ជំទង់​បានបង្ហាញ​ថា បញ្ហា​នេះ​ នៅតែជាក្តីបារម្ភសម្រាប់កម្ពុជា បើ​ទោះ​បី​ជា​អត្រា​នៃ​ការ​រៀប​ការ​នៅ​វ័យ​កុមារ​ធ្លាក់​ចុះ​តិច​តួច​ក្តី។ ដោយឡែក បើផ្អែកតាមការសិក្សាស្រាវជ្រាវស្ថិតិដើមគ្រាកម្រិតខេត្ត​របស់អង្គការភ្លែនអន្តរជាតិ និងក្រសួងកិច្ចការនារី បានឱ្យដឹងថា ក្នុងចំណោមខេត្តទាំង៩ នៃការសិក្សា អត្រាស្ត្រីដែលបានរៀបការមុនអាយុ ១៨ឆ្នាំ មានខេត្តរតនៈគិរី ៣៧.៣% ខេត្តព្រះវិហារ ១៦.៧% ខេត្តស្ទឹងត្រែង ១៤.៧% ខេត្តកំពត ១៤% ខេត្តសៀមរាប ១២% ខេត្តព្រៃវែង១០.៧% ខេត្តព្រះហសីហនុ ៩.៣% ខេត្តបាត់ដំបង ៨% ខេត្តតាកែវ ៧.៣%។

គួរឱ្យដឹងថា​ អង្គការភ្លែនអន្តរជាតិ គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌ ដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ហេតុដូច្នេះ អង្គការភ្លែនអន្តរជាតិ មិនអត់អោនចំពោះរាល់ករណីនៃការរំលោភបំពាន និងអំពើហិង្សាលើកុមារ ឬយុវជនឡើយ។ អំពើហិង្សាក្នុងន័យនេះ រួមមាន អំពើហិង្សាផ្លូវកាយ ឬ ផ្លូវចិត្ត ការបង្ករបួសស្នាម និងការរំលោភ-បំពាន ការមិនអើពើ ឬការប្រព្រឹត្តដោយការធ្វេសប្រហែស ការប្រព្រឹត្តមិនត្រឹមត្រូវ និងការបៀតបៀនផ្លូវភេទ ការកេងប្រវ័ញ្ចផ្លូវភេទ ការធ្វើអាជីវកម្មផ្លូវភេទ និងការរំលោភ-បំពានផ្លូវភេទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម