ព័ត៌មានជាតិ
ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ មានទំហំទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ កើនឡើងជិត ២០ ភាគរយ
ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារនៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ កើនឡើងជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ ២០២៣ ខណៈការនាំចេញទំនិញរបស់កម្ពុជាបានទឹកប្រាក់ជិត ៤ ពាន់លានដុល្លារ (៣.៩៨៥.៤៨២)កើន ២២ ភាគរយ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
របាយការណ៍ដដែលបង្ហាញថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរបស់កម្ពុជា-អន្តរជាតិ គិតជាទឹកប្រាក់ជាង ៨,១២ ពាន់លានដុល្លារ កើនឡើង ១៩,២ ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ ២០២៣។
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កំណើននៃការផលិត របស់រោងចក្រសហគ្រាស មានភាពល្អប្រសើ ដែលធ្វើឱ្យការផលិតទំនិញមានការកើនឡើង ទាំងផលិតផលកសិកម្ម និងវាយភណ្ឌកាត់ដេរ កាបូប ស្បែកជើង គ្រឿងបរិក្ខាអគ្គិសនីជាដើម។
លោក លឹម ហេង បញ្ជាក់ថា សេដ្ឋកិច្ចនៅឆ្នាំ ២០២៤ នឹងមានភាពល្អប្រសើជាងឆ្នាំមុន ដោយសារវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម និងឧស្សាហកម្មមានភាពល្អប្រសើរ។
អ្នកវិភាគសេដ្ឋកិច្ចលោក ចាន់ សុផល យល់ឃើញថា វិស័យទេសចរណ៍ និងកសិកម្មមានការកើនឡើង គួរឱ្យកត់ស្គាល់នៅឆ្នាំ ២០២៤ ខណៈពលរដ្ឋក៏ខិតខំបង្កើនផលិតកម្មស្រូវកាន់តែច្រើន។
លោកថា ការនាំចេញទំនិញរបស់កម្ពុជាសម្រាប់បំពេញតម្រូវការទៅប្រទេសផ្សេងៗនៅពិភពលោក ដូច្នេះការកើនឡើងក៏អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកផងដែរ ខណៈលោកអះអាងថា ស្ថានភាពសេដ្ឋកិច្ចនឹងរើបឡើងវិញក្នុងកម្រិត១ មិនទាន់ខ្ពស់នោះទេ ដោយសារតែសង្គ្រាមនៅអូសបន្លាយ នយោបារូបិយវត្ថុអាមេរិកនៅតឹងតែង មិនបញ្ចេញលុយទៅលើទីផ្សារច្រើន និងអត្រាការប្រាក់ខ្ពស់ ដូច្នេះបរិយាកាសជំរុញការវិនយោគខ្ពស់មិនទាន់កើតឡើងនៅឆ្នាំនេះទេ។ ប៉ុន្តែទោះយ៉ាងណាក៏ប្រសើរជាងឆ្នាំកន្លងទៅ។
ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ