សេចក្ដីជូនដំណឹង
ទៅលេងស្រុកជុំបងប្អូន ! កូកា-កូឡា ចូលរួមបន្ថែមភាពស្រស់ស្រាយនៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយគ្រួសារខ្មែរ ដោយមានការចូលរួមពីតារារ៉េប វណ្ណដា influencer និងចង្កៀងគោមផ្កាយ !
ភ្នំពេញ ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមបង្កើនភាពស្និទ្ធស្នាល ក្នុងការជួបជុំក្រុមគ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កូកា-កូឡាកម្ពុជា កំពុងធ្វើយុទ្ធនាការ “ជាមួយតារាល្បីៗ” ដែលមានការចូលរួមពីតារារ៉េបដ៏ល្បី គឺលោក វណ្ណដា និងចង្កៀងគោមផ្កាយ។
ថ្ងៃចូលឆ្នាំថ្មី គឺជាពេលដែលប្រជាពលរដ្ឋទៅលេងស្រុកជួបជុំគ្រួសារ ដើរលេងកំសាន្តជុំមិត្តភក្តិ។ ដូច្នេះហើយ យុទ្ធនាការរបស់ កូកា-កូឡា គឺមានគោលដៅ និងមានសមត្ថភាពជួយបំពេញអោយពេលវេលាជួបជុំនេះអោយកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នា ជាពិសេសគឺពេលញុំាអាហារជួបជុំបងប្អូន ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ យុទ្ធនាការនេះ លើកទឹកចិត្តឲ្យយុវវ័យសម័យថ្មីGen Z ជាមួយក្រុមគ្រួសារ រកឱ្យឃើញនូវចំណង់ចំនូលចិត្តដែលប្លែក តែស្រដៀងគ្នា។
យុទ្ធនាការនេះនឹងមានការតាំងបង្ហាញ ចង្កៀងគោមផ្កាយ នៅទីតាំងសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងទីរួមខេត្តធំៗ ដូចជា ខេត្តសៀមរាប បាត់ដំបង និងព្រះសីហនុ។ ចង្កៀងគោមផ្កាយនេះ ក៏មាននៅលើកេស និងកំប៉ុងកូកា-កូឡាផងដែរ។ គ្រប់គ្នាអាចថតរូប ថតសែលហ្វី ជាមួយនឹងចង្កៀងគោមផ្កាយ ហើយបង្ហោះរូបនោះលើបណ្ដាញសង្គម ជាកាយវិការអបអរថ្ងៃដ៏សប្បាយរីករាយនេះ។ អ្នកបង្ហោះរូបចង្កៀងគោមផ្កាយនេះ នឹងមានឱកាសទទួលបានផលិតផលកូកា-កូឡា ៥កេសដែលជារង្វាន់ផងដែរ។
វីដេអូចលនាលឿន (time-lapse) នៃចង្កៀងគោមផ្កាយ បានផលិត និងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
Influencer ល្បីៗ ដូចជា រាជនី, សេង ហួរ, សាលីនដា និង ហេង វាសនា ដែលមានអ្នកតាមដាន រាប់សែននាក់ ដែលតែងតែបង្ហោះទំនាក់ទំនងដ៏ស្និទស្នាលជាមួយអ្នកផ្ទះ ក៏នឹងចេញវីដេអូឃ្លីបជាភាគដែលបង្ហាញពីភាពស្និទ្ធស្នាលរបស់ពួកគេជាមួយអ្នកផ្ទះ ជាពិសេសគឺម្តាយរបស់ពួកគេផងដែរ។ បវរកញ្ញាពិភពលោកកម្ពុជា (Miss World Cambodia) ឆ្នាំ ២០២១ កញ្ញា សារី សុវត្តី នឹងបង្ហោះវីដេអូដើម្បីសួរសំណួរមួយចំនួន ដូចជា «តើទំនាក់ទំនងរបស់អ្នកជាមួយគ្រួសារ ជាពិសេសប៉ាម៉ាក់ មានលក្ខណៈជិតស្និទ្ធកម្រិតណាដែរ?» វីដេអូភាគនេះមានគោលបំណង លើកទឹកចិត្តទស្សនិកជនអោយសួរខ្លួនឯង ថាតើពួកគាត់និងគ្រួសារ មានចំណង់ចំណូលចិត្តប្លែកៗអ្វីខ្លះដែលដូចគ្នា។ លោក វណ្ណដា ដែលជាតារារ៉េបដ៏ល្បី និងជា BA របស់ កូកា-កូឡា កម្ពុជា ក៏ចូលរួមក្នុងយុទ្ធនាការនេះផងដែរ។
លោក Leonardo Garcia អគ្គនាយកក្រុមហ៊ុនកូកា-កូឡា ប្រចាំកម្ពុជា និងវៀតណាម មានប្រសាសន៍ថា «ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏ពិសេសប្រចាំឆ្នាំ ដែលបងប្អូនខ្មែរនិយមជួបជុំគ្រួសារ និងញាំអាហារជុំគ្នា។ ថ្ងៃធម្មតា ប្រជាពលរដ្ឋខ្មែរមានការរវល់រៀងៗខ្លួន ប៉ុន្តែក្នុងថ្ងៃចូលឆ្នាំថ្មី ពួកគាត់រវល់តែរឿងតែមួយប៉ុណ្ណោះ គឺរវល់ទៅស្រុកជួបជុំបងប្អូនសាច់ញាតិ និងញុំាអាហារជុំគ្នា។ ហើយ កូកា-កូឡា កម្ពុជា ក៏ចង់ចូលរួមជួយឲ្យឱកាសជួបជុំនេះ កាន់តែមានន័យ ជាមួយនឹងរសជាតិដ៏ពេញនិយមរបស់ភេសជ្ជៈកូកា-កូឡា»។
លោក Leonardo បានបន្ថែមថា «ជាការពិតណាស់ថា បងប្អូនខ្មែរជាទូទៅ មានឱកាសទៅលេងស្រុកកំណើតក្នុងថ្ងៃចូលឆ្នាំ ប៉ុន្តែក៏មានបងប្អូនខ្លះទៀត ដែលមិនអាចទៅបាន។ យុទ្ធនាការរបស់យើង ក៏ធ្វើឡើងសម្រាប់បងប្អូនដែលមិនបានទៅស្រុកដែរ ព្រោះមែនទែនទៅ ការជួបជុំក៏អាចធ្វើឡើងនៅក្រៅផ្ទះបានដែរ»។
ចង្កៀងគោមផ្កាយរបស់កូកា-កូឡា កម្ពុជា បានចាប់តាំងបង្ហាញហើយ នៅទូទាំងរាជធានីភ្នំពេញ និងទីរួមខេត្តធំៗ ដូចជា សៀមរាប បាត់ដំបង និងព្រះសីហនុ។
យុទ្ធនាការនេះ ក៏មានផ្សព្វផ្សាយនៅតាមផ្ទាំងប៉ាណូ និងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជា ណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 18 មុខ មាន 10 ម៉ាកផលិតផល (10 Brands)៖ កូកា-កូឡា ស្ព្រៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស ថាំស៍អាប់ឆាច សាំម៉ូរ៉ៃ ព្រីឌេតទ័រ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai, Predator) ដែលក្នុងនោះចែកចេញជា6ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) តែ (Tea) ភេសជ្ជៈប៉ូវកំលាំង (Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 830នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី 99.7% ដែលក្នុងនោះ ស្ត្រីជាង ៦0% ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ37% ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី 50% នៅត្រឹមឆ្នាំ 2030។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ 2030 យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន 100% ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន 50% នៃសំបកវេចខ្ចប់ផលិតផលរបស់យើង។ យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងច្រវ៉ាក់ផលិតកម្ម។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។ សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល [email protected] ៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក